រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ស្មី

នាម

អត្ថន័យ (2)

  1. 1

    នាម

    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ល្អិតល្វន់​ប្រើ​ជា​អន្លក់​ឬ​ជា​បន្លែ​ស្ល​ស្រឡក់​បាន​។

  2. 2

    នាម

    ( ព . បុ .) ពាក្យ​បុរាណ​ខាង​ពុទ្ធ​សាសនា​សម្រាប់​ហៅ​បព្វជិត​ដែល​ជាប់​ចោទ​ក្នុង​បទ​បារាជិក​ណា​មួយ, គណៈ​សង្ឃ​ត្រូវ​ហៅ​បុគ្គល​នោះ​ថា​ស្មី, ដូច​ជា​សួរ​យក​ចម្លើយ​ថា

    ឧទាហរណ៍ គេចោទស្មីឯងអំពីបទថា. . ., ស្មីឯងត្រូវឆ្លើយឱ្យត្រង់តាមការណ៍ពិត . . .។​បព្វជិតអ្នកជាប់ចោទឈ្មោះអ្វី​គេត្រូវហៅថា​ស្មីនេះ​ស្មីនោះ​តាមឈ្មោះរបស់សាមីរូប។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម