វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 162 / 204
-
ស្ដួចឆ្មារ គុណនាម
តូចល្អិត, តូចរៀវណាស់។
-
ស្ដួចស្ដើង គុណនាម
តិចពេក, មិនបរិបូណ៌
-
ស្ដើង គុណនាម
ដែលមានកម្រាស់តិច, តិចកម្រាស់
-
ស្ដើងស្ដួច គុណនាម
( ម . ព . ស្ដួចស្ដើង )។
-
ស្ដើងហៀ គុណនាម
ស្ដើងណាស់, ស្ដើងពេក, ស្ដើងប៉ើងរ៉ើង។
-
ស្ដៀង នាម
( ម . ព . ស្បៀង២)។
-
ស្ដៀន កិរិយាសព្ទ
ស្លង់ឱ្យតឹង, ឱ្យណែនក្ដន់
-
ស្ដេច កិរិយាសព្ទនាម
ក្សត្រិយ៍, អ្នកដែលកើតក្នុងវង្សក្សត្រិយ៍
-
ស្ដេចគូលីត
មនុស្សដែលលើកខ្លួនធ្វើជាស្ដេចហើយតាំងបញ្ចុះបញ្ចូលពួកប្រជាជនឱ្យចុះចូលខ្លួនដើម្បីនឹងកជាទ័ពក្បត់ផែនដីវេលាថ្ងៃលាក់ខ្លួនពួននៅតែក្នុងព្រៃលុះដល់វេលាយប់ទើបហ៊ានចេញវាលឬចូលក្នុងស្រុកភូមិ, ប្រើអាការៈកិរិយាដូចជាសត្វគូលីតដែលជាសត្វរត្តិចរ។
-
ស្ដេចចង់ នាម
ឈ្មោះល្បែងមួយប្រភេទបែងគ្នាជាពីរពួកមានម្នាក់អង្គុយកណ្ដាលធ្វើជាស្ដេច, លេងដោយវិធីខ្សឹប ..., ដែលដឹងថាពួកខាងណាឈ្នះឬចាញ់ដោយអ្នកកណ្ដាលប្រាប់
-
ស្ដេចដើរ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
ស្ដេចត្រាញ់ នាម
ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ ( ហៅថា១០ហ៊ូពាន់ក្នុង ) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយជាមេទ័ពធំហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះមានស្ដេចត្រាញ់៥ស្រុកគឺ១ស្រុកកំពង់ស្វាយមានងារជាអ្នកឲកញ៉ាតេជោបុរារាជ ...; ២ស្រុកពោធិ៍សាត់មានងារជាអ្នកឲកញ៉ាសួគ៌ាលោក ...; ៣ស្រុកទ្រាំងរួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយមានងារជាអ្នកឲកញ៉ាពិស្ណុលោក ...; ៤ស្រុកត្បូងឃ្មុំមានងារជាអ្នកឲកញ៉ាអជ៌ុន ( ហៅក្លាយជាអរជូន ) ...; ៥ស្រុកបាភ្នំទាំង២ផ្នែកគឺខាងត្រើយនិងខាងកោះរួមជាស្រុកតែមួយមានងារជាអ្នកឲកញ៉ាធម្មាតេជោ ...។កាលបើប្រទេសមានសង្គ្រាមស្ដេចត្រាញ់ទាំង៥នេះត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។
-
ស្ដេចផ្ទំ នាម
ឈ្មោះបទភ្លេងខ្មែរមួយមេ
-
ស្ដេចភ្នំ
ភ្នំដែលធំខ្ពស់ចម្បងជាងភ្នំនានា ( ភ្នំព្រះសុមេរុ៍; ភ្នំហិមពាន្តឬហិមាល័យ )។
-
ស្ដេចម្រឹគ
ម្រឹគដែលមានអានុភាពជាងម្រឹគនានា ( សីហៈ )។
-
ស្ដេចសត្វ
សត្វដែលមានអំណាចលើពួករបស់ខ្លួន
-
ស្ដេចស្ដែង
ស្ដេចជាក់ស្ដែង, អ្នកដែលប្រាកដជាស្ដេច, ស្ដេចសុទ្ធ ( ព . កា .)។
-
ស្ដែង គុណកិរិយា
ជាក់ច្បាស់, ជាក់ស្បាន់; ដែលគួរស្ញែង
-
ស្ដែងស្ដាប់
ស្ដាប់ឮជាក់ ( ព . កា .)។
-
ស្ដែងស្ដេច
( ម . ព . ស្ដេចស្ដែង )។
-
ស្ដោះ កិរិយាសព្ទ
បញ្ចេញទឹកមាត់ចោល។
-
ស្ដោះដាក់
ស្ដោះលើឬស្ដោះក្នុង។
-
ស្ដោះផ្លុំ
សូត្រសែកមន្តអាគមហើយប្រឹងបិទទប់បបូរមាត់បញ្ចេញទឹកមាត់ឱ្យចេញល្អិតដូចជាផ្សែងហើយផ្លុំផង ( ស្ដោះផ្លុំជំងឺ )។
-
ស្ដោះព្រួស
ស្ដោះដោយបញ្ចេញទឹកមាត់ឱ្យចេញព្រោងទៅលើអ្នកជំងឺ
-
ស្ដៅ កិរិយាសព្ទនាម
ចាក់ចំណងចងអបទប់ដៅៗបណ្ដើរសិនដើម្បីឱ្យងាយក្ដាប់កណ្ដាប់មាត់សម្រេចការ
-
ស្តត គុណនាម
យារស្យត
-
ស្តន នាម
ដោះ, កន្សោមដោះ; ( រ . ស .)
-
ស្តនយុគល នាម
ដោះទាំងគូ។
-
ស្តនិកសត្វ នាម
សត្វមានដោះគឺសត្វតិរច្ឆានដែលមានដោះឱ្យកូនបៅបាន
-
ស្តនីសត្វ នាម
( ម . ព . ស្តនិកសត្វ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។