រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ស្ដេចត្រាញ់

នាម

អត្ថន័យ

  1. 1

    នាម

    ចៅហ្វាយ​ស្រុក​ស័ក្ដិ​១០​ហ៊ូ​ពាន់ ( ហៅ​ថា​១០​ហ៊ូ​ពាន់​ក្នុង ) នៅ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រេង​នាយ​ជា​មេ​ទ័ព​ធំ​ហៅ​ថា​ស្ដេច​សឹក​មាន​អំណាច​កាប់​សម្លាប់​បាន​ក្នុង​នាទី​របស់​ខ្លួន; ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​បុរាណ​ព្រេង​នាយ​នោះ​មាន​ស្ដេច​ត្រាញ់​៥​ស្រុក​គឺ​១​ស្រុក​កំពង់​ស្វាយ​មាន​ងារ​ជា​អ្នក​ឲកញ៉ា​តេជោ​បុរារាជ ...; ២​ស្រុក​ពោធិ៍សាត់​មាន​ងារ​ជា​អ្នក​ឲកញ៉ា​សួគ៌ា​លោក ...; ៣​ស្រុក​ទ្រាំង​រួម​ទ្រាំង​ត្រើយ​ខាង​ត្បូង​និង​ទ្រាំង​ត្រើយ​ខាង​ជើង​ជា​ស្រុក​តែ​មួយ​មាន​ងារ​ជា​អ្នក​ឲកញ៉ា​ពិស្ណុលោក ...; ៤​ស្រុក​ត្បូង​ឃ្មុំ​មាន​ងារ​ជា​អ្នក​ឲកញ៉ា​អជ៌ុន ( ហៅ​ក្លាយ​ជា​អរ​ជូន ) ...; ៥​ស្រុក​បាភ្នំ​ទាំង​២​ផ្នែក​គឺ​ខាង​ត្រើយ​និង​ខាង​កោះ​រួម​ជា​ស្រុក​តែ​មួយ​មាន​ងារ​ជា​អ្នក​ឲកញ៉ា​ធម្មាតេជោ ...។​កាល​បើ​ប្រទេស​មាន​សង្គ្រាម​ស្ដេច​ត្រាញ់​ទាំង​៥​នេះ​ត្រូវ​ទទួល​រ៉ាប់រង​រក្សា​ការពារ​ប្រទេស​ដោយ​ពេញ​សមត្ថ​ភាព​រៀង​រាល់​ខ្លួន​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម