វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 159 / 204
-
ស្ងប់សឹក
( ម . ព . ស្ងប់សង្គ្រាម )។
-
ស្ងប់ស្ងាត់ គុណនាម
ស្ងាត់មិនមានសូរសព្ទ; ស្ងាត់បាត់
-
ស្ងប់ស្ងួត
សញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើយ, ក្រៀមក្រំ។
-
ស្ងប់ស្ងៀម គុណនាម
ស្រគត់ស្រគំ, នឹងធឹង, រៀបរយ, មិនសូវស្ដីនិយាយ
-
ស្ងាច គុណនាម
ផ្ងាវ, សភ្លឺ, សចិញ្ជាចពេញពាស
-
ស្ងាត់ គុណនាម
ដែលស្ងប់ឥតមានសូរសព្ទ, ឥតលេចឮ; ដែលស្ងប់ឥតជ្រួលច្រាល់
-
ស្ងាត់បាត់
ស្ងាត់មិនលេចឮ។
-
ស្ងាត់មាត់
ស្ងាត់មិនមានសូរសម្ដី។
-
ស្ងាប កិរិយាសព្ទនាម
បើកមាត់ធំដកដង្ហើមវែងមានសូរសព្ទផងដោយមិនមានបំណងសោះកើតមានព្រោះងុយដេក, ព្រោះដេកមិនស្កប់ឬព្រោះអស់កម្លាំង
-
ស្ងាវ នាម
ឈ្មោះរុក្ខជាតិមួយប្រភេទអម្បូរស្រល់ដើមត្រង់ស្រឡះស្លឹករាយល្អិតៗមូលវែង
-
ស្ងួត គុណនាម
ដែលឥតទទឹក, ឥតសើម
-
ស្ងួតកិលេស
អស់កិលេស។
-
ស្ងួតមុខ
( ម . ព . មុខស្ងួត )។
-
ស្ងួតស្ងប់
( ម . ព . ស្ងប់ )។
-
ស្ងួតហោប៉ៅ
( ព . ប្រ .) អស់ប្រាក់ចាយ។
-
ស្ងួន កិរិយាសព្ទ
ថ្នម, ថ្នាក់ថ្នម, ថ្និតថ្នម; ប្រយ័ត្ន, ថែទាំដោយប្រយ័ត្ន; សំចៃ
-
ស្ងួនគ្រង
គ្រប់គ្រងរក្សាដោយថ្នម, ដោយប្រយ័ត្ន។
-
ស្ងួនចិត្ត
ថ្នមចិត្ត។
-
ស្ងួនចំណី
ប្រយ័ត្នចំណីគឺមិនហ៊ានបរិភោគចំណីដែលជាទំនាស់នឹងរោគ។
-
ស្ងួនទ្រព្យ
សំចៃទ្រព្យ។
-
ស្ងើក គុណនាម
ស្រាលពេក, ស្រាលណាស់
-
ស្ងើច កិរិយាសព្ទ
កោត, សរសើរ, នឹកស្ញែងក្នុងចិត្ត
-
ស្ងើន គុណនាម
ដែលមានសណ្ឋានងើបងើយស្ទើតឡើង
-
ស្ងៀម កិរិយាសព្ទឧទានសព្ទ
មិនស្ដី, មិនមាត់
-
ស្ងៀមមាត់
នៅស្ងៀមមិនបញ្ចេញវាចា។
-
ស្ងៀមមិនធ្វើបាប
ឈប់មិនប្រព្រឹត្តអំពើអាក្រក់, មិនកាន់ទុច្ចរិត។
-
ស្ងៀមស្ងប់
( ម . ព . ស្ងប់ )។
-
ស្ងៀមស្ងាត់ គុណនាម
ស្ងៀមមិនស្ដីនិយាយ, ស្ងៀមមិនឮមាត់, មិនលេចឮសំឡេង
-
ស្ងោរ កិរិយាសព្ទ
រម្ងាស់អ្វីៗក្នុងទឹកពុះឱ្យឆ្អិន, ឱ្យរលួយ, ឱ្យចេញរសជាតិជាដើម
-
ស្ញក់ គុណនាមនាម
ញឹកស្កះជាចង្កោម, ជាកួរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។