ស្ងាប
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
បើកមាត់ធំដកដង្ហើមវែងមានសូរសព្ទផងដោយមិនមានបំណងសោះកើតមានព្រោះងុយដេក, ព្រោះដេកមិនស្កប់ឬព្រោះអស់កម្លាំង
ឧទាហរណ៍ ស្ងាបហួមស្ងាបឮសូរហួម។
-
2
នាម
ឈ្មោះស្លាព្រៃដើមតូចសាច់រឹងជាងស្លាស្រុកច្រើនដុះបែកចេញជាកូនរមពីគល់ផ្លែតូចៗប្រើការបានតែមិនសូវចត់
ឧទាហរណ៍ ស្លាស្ងាបងាយដាំជាងស្លាស្រុកទោះខែប្រាំងដីស្ងួតក៏មិនងាប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)