វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 148 / 204
-
សំស្ការ នាម
( ម . ព . សង្ការ២)។
-
សំស្ក្រឹត នាម
ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះសំស្ក្រឹតក្លាយជាមតកភាសា ( ភាសាស្លាប់ ) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ ( ប្រើខ្លះបន្តិចបន្តួច ), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសារបៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ ( ខ្មែរសម័យពីដើមសរសេរជាសង្សក្រឹតក៏មានតែសម័យឥឡូវមិនប្រើ )។
-
សំស្វេទជសត្វ
( ម . ព . សំសេទជសត្ត )។
-
សំហារិម នាម
( ម . ព . សង្ហារិម )។
-
សំហារិមទ្រព្យ
( ម . ព . សង្ហារិមភណ្ឌ )។
-
សំហារិមវត្ថុ
( ម . ព . សង្ហារិមភណ្ឌ )។
-
សំឡាញ នាម
ប្រដាប់សម្រាប់ទាញបង្អើលសត្វមិនឱ្យហ៊ានមកស៊ីផ្លែឈើជាដើម
-
សំឡី នាម
( ម . ព . សម្លី )។
-
សំឡីអនាម័យ នាម
របស់សម្រាប់ស្ត្រីប្រើនៅពេលមានរដូវ
-
សំឡេង នាម
សទ្ទជាតិដែលមកប៉ះសោតប្បសាទឱ្យឮ, សូរសព្ទឬសម្ដីដែលលាន់ឮ
-
សំឡេងក្រអៅ
សំឡេងលាន់ឮវ៉ៅគ្រលួច។
-
សំឡេងក្រឳ
( ម . ព . សំឡេងក្រអៅ )។
-
សំឡេងង៉េវ
សំឡេងខ្សេវស្ដួចតូចឆ្មារ។
-
សំឡេងមិនស៊ីគ្នា
សំឡេងមិនត្រូវគ្នា។
-
សំឡេងរគាំង
( ព . ប្រ .) សំឡេងមូលតូចគ្រលួចរន។
-
សំឡេងស្អា
សំឡេងគគ្រាតមិនស្អាត។
-
សំឡេះ កិរិយាសព្ទ
អារកឬចាក់កបន្តិចម្ដងៗយឺតៗឱ្យស្លាប់
-
សំឡែះ កិរិយាសព្ទ
( ម . ព . សំឡេះ )។
-
សំអក នាមគុណនាម
( ម . ព . សម្អក )។
-
សំអប់ នាមគុណនាម
( ម . ព . សម្អប់ )។
-
សំអប់ពុត កិរិយាសព្ទ
( ម . ព . សម្អប់ពុត )។
-
សំអាង កិរិយាសព្ទគុណនាម
( ម . ព . សម្អាង )។
-
សំអាត កិរិយាសព្ទ
( ម . ព . សម្អាត )។
-
សំអិត ប.
( ម . ព . សម្អិត )។
-
សំអុយ នាម
( ម . ព . សម្អុយ )។
-
សំអុះ កិរិយាសព្ទ
ចំហុយត្រីស្រស់ល្អិតៗដែលផ្សំគ្រឿងស្រេច
-
សំអេក នាម
( ម . ព . សម្អេក )។
-
សំអែក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យសំអោកថាសំអែកសំអោក
-
សំអែល កិរិយាសព្ទគុណកិរិយា
( ម . ព . សម្អែល )។
-
សំអោក គុណនាម
ដែលធំ, ធាត់, ថ្លោសរាងស្រគុក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។