សំស្ក្រឹត
អត្ថន័យ
-
1
នាម
ឈ្មោះភាសាដើមដំបូងបំផុតរបស់ពួកហិណ្ឌូ; លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ននេះសំស្ក្រឹតក្លាយជាមតកភាសា ( ភាសាស្លាប់ ) ព្រោះមិនមានជនជាតិណាមួយប្រើជាសម្ដីសម្រាប់ជាតិរបស់ខ្លួនដោយគ្រប់គ្រាន់ឡើយ ( ប្រើខ្លះបន្តិចបន្តួច ), គ្រាន់តែទុកជាមូលភាសាឬប្រើកត់ត្រាគម្ពីរក្បួនច្បាប់ប៉ុណ្ណោះដ្បិតភាសានេះមានរបៀបវេយ្យាករណ៍ទៀងទាត់ល្អណាស់ភាសាសំស្ក្រឹតទុកដូចជាមាតាឬបងបង្កើតនៃបាលីភាសារបៀបវេយ្យាករណ៍ភាសាបាលីប្រើអនុលោមតាមសំស្ក្រឹតស្ទើរតែទាំងអស់ ( ខ្មែរសម័យពីដើមសរសេរជាសង្សក្រឹតក៏មានតែសម័យឥឡូវមិនប្រើ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)