វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 145 / 204
-
សំពេង ប.
( ម . ព . សំពីង )។
-
សំពេងសំពោង
( ម . ព . សំពីងសំពោង )។
-
សំពេះ នាមគុណនាម
( ម . ព . សម្ពែះ )។
-
សំពែះ នាមគុណនាម
( ម . ព . សម្ពែះ )។
-
សំពោង គុណកិរិយាគុណនាមនាម
ធំស៊ោងអំពោង; ដែលរីកស្គុសស្គាយ; ដែលបែកព្រោងពេញពាស
-
សំពោងព្រោងព្រាត គុណនាម
សំពោងសព្រាត, សំពោងពេញពាស។
-
សំពោងសក់ធំ នាម
សព្ទមេមត់ហៅព្រាយឬបិសាចស្រីពួកមួយដែលគេយល់ថារំសាយសក់ធំសំពោង។
-
សំពោច នាម
សត្វចតុប្បាទពួកឈ្មុស, មានក្លិនសាធុំប្រហើរ; មាន២ប្រភេទគឺសំពោចដំណើប, សំពោចខ្សាយជាសត្វរាត្រីចរវេលាថ្ងៃពួនសម្ងំនៅក្នុងរូងឈើឬក្នុងព្រៃស៊ុមទ្រុម។
-
សំពោចខ្សាយ នាម
( ម . ព . សំពោច )។
-
សំពោចដំណើប នាម
( ម . ព . សំពោច )។
-
សំពៅ នាម
ភេត្រាគឺនាវាធំមានរាងខាងក្បាលនិងកន្សៃស្ងើន, បើកលឿនដោយកម្លាំងស្លាបក្ដោងច្រើនមានតូចមានធំតាមការប្រកប, សម្រាប់ដើរផ្លូវសមុទ្រ
-
សំពៅថយ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
សំពះ កិរិយាសព្ទ
លើកដៃទាំងពីរផ្គុំម្រាមទាំង១០ឆ្ពោះត្រង់ទៅរកបុគ្គល, ទៅរកទីឬវត្ថុដែលគួរគោរព។
-
សំពះការ
ក្រាបសំពះតាមបែបបទក្នុងវេលាដែលខ្លួនធ្វើអាពាហ៍ពិពាហ៍។
-
សំពះគ្រូ
សំពះគោរពចំពោះគ្រូឬចំពោះគុណគ្រូដែលបានបង្រៀនមន្តវិជ្ជាការឬសិល្បៈផ្សេងៗ។
-
សំពះងារ
ក្រាបថ្វាយបង្គំតាមបែបបទចំពោះព្រះករុណាជាម្ចាស់ជីវិតទទួលឋានន្តរដែលទ្រង់ព្រះមេត្តាប្រោសព្រះរាជទានតាំង។
-
សំពះពេលា
សំពះព្រះអាទិត្យទទួលពេលាមានឫក្សដែលហោរកំណត់ឱ្យក្នុងពិធីអាពាហ៍ពិពាហ៍។
-
សំពះលា
សំពះពោលពាក្យលាគ្នា។
-
សំពះសុំទោស
សំពះអង្វរសុំឱ្យគេអត់ទោសឱ្យ។
-
សំពះសួរ
សំពះបុគ្គលដែលគួរគោរពបញ្ចេញវាចាសួរសុខទុក្ខផង។
-
សំពះសំពិន
សំពះផ្ដោមៗឬរឿយៗអង្វរគេ។
-
សំពះអ្នកតា
សំពះចំពោះរូបអ្នកតាដែលសន្មតថាស័ក្ដិសិទ្ធិសុំឱ្យជួយ។
-
សំព័រ នាម
ឈ្មោះឈើមួយប្រភេទសំបកក្រាស់មានរសចត់មានជ័រស, ផ្លែខ្ចីប្រើជាម្ជូរស្លឬជ្រក់បាន, ផ្លែទុំមានរសជូរអែមបរិភោគបាន
-
សំព្រុស គុណនាម
សពេញពាស, សព្រាតព្រោង
-
សំព្រុះ គុណនាម
( ម . ព . សំព្រុស )។
-
សំព្រោ គុណនាម
ដែលឡើងស្ពោរជ្រោកៗ
-
សំភី កិរិយាសព្ទ
( ម . ព . សម្ភី )។
-
សំភោរ នាម
( ម . ព . សម្ភោរ )។
-
សំយាក កិរិយាសព្ទ
ធ្វើឱ្យធ្លាក់សស្រេកសស្រាក : សំយាកសក់ឱនក្បាលចុះរំសាយសក់វែងសស្រេកសស្រាក។ធ្លាក់ទោរត្រសាយចុះក្រោម
-
សំយាប នាម
ចុងញកដំបូលគ្រឹហា, ចុងញកដំបូលទាំងពួង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។