សំពៅ
អត្ថន័យ (2)
-
1
នាម
ភេត្រាគឺនាវាធំមានរាងខាងក្បាលនិងកន្សៃស្ងើន, បើកលឿនដោយកម្លាំងស្លាបក្ដោងច្រើនមានតូចមានធំតាមការប្រកប, សម្រាប់ដើរផ្លូវសមុទ្រ
ឧទាហរណ៍ ក្នុងសម័យបុរាណកាលដែលមិនទាន់មានកប៉ាល់ពួកឈ្មួញសមុទ្រគ្រប់ប្រទេសសុទ្ធតែប្រើសំពៅជាគ្រឿងផ្ទុកដឹកនាំទំនិញចេញចូល, សូម្បីសម័យបច្ចុប្បន្នក៏គង់នៅមានប្រើខ្លះដែរ។
-
2
នាម
ឈ្មោះពូជទាដែលគេចិញ្ចឹមក្នុងស្រុកច្រើនមានសម្បុរស
ឧទាហរណ៍ ស៊ុតទាសំពៅតូចជាងស៊ុតទាកាប៉ា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)