វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 141 / 204
-
សំដើង គុណនាមនាម
( ម . ព . សម្ដើង )។
-
សំដែង កិរិយាសព្ទ
( ម . ព . សម្ដែង )។
-
សំដោះ នាម
( ម . ព . សម្ដោះ )។
-
សំដៅ កិរិយាសព្ទគុណកិរិយាប.
ចំពោះត្រង់, ឆ្ពោះត្រង់, តម្រង់ចំ
-
សំដៅតែ ធ.
ចំពោះត្រង់, ដៅចោះចំពោះទៅរកអ្នកណាម្នាក់ឬផ្នែកណាមួយ
-
សំណ នាម
លោហធាតុពួកមួយសាច់ទន់ងាយរលាយ, មានច្រើនបែប
-
សំណក នាម
ស្បែកដែលរសកចេញ
-
សំណង គុណនាម
ដែលគេសងឬដែលសងគេ
-
សំណង់ នាម
ការសង់, ការកសាង, ការប្រជុំផ្ដុំគ្រឿងសម្ការៈធ្វើឱ្យកើតបានជាលំនៅជាដើម
-
សំណព្វ គុណនាម
ដែលពេញសព្វគ្រប់ក្នុងចិត្ត, ដែលគាប់ចិត្ត, ដែលគាប់គួរ, ដែលឥតមានទាស់អធ្យាស្រ័យ
-
សំណល់ នាមគុណនាម
អ្វីៗដែលសល់, ដែលសល់ពីគេ
-
សំណល់ផ្អក
( ព . ប្រ .) អស់ជម្រើស ( ដូចជាផ្អកសល់ )
-
សំណាក គុណនាម
ដែលសាកយកភាពពីបែបដើម
-
សំណាកគំរូ នាម
( ម . ព . " គំរូតាង " )។
-
សំណាក់ កិរិយាសព្ទនាម
( ម . ព . សម្នាក់១និងសំណាក់២)។
-
សំណាង នាម
អំពើដែលកសាង, ភ័ព្វព្រេង, ព្រេងពីនាយ
-
សំណាញ នាម
អ្វីៗដែលមានសាច់សាញ; មនុស្សសាញ ( ម . ប្រ .)។
-
សំណាញ់ នាម
នេសាទុបករណ៍មួយប្រភេទត្បាញដោយខ្សែអំបោះប្រទាក់ជាក្រឡាតូចៗ, ប៉ែកខាងក្រោមរីកញែកធំមានដុំសំណតូចៗដោតភ្ជាប់ត្រង់ទីបំផុតជុំវិញហៅថាជើងប៉ែកខាងលើហៅថាត្បូងរួមក្របួចចូលជាប់ជាមួយគ្នា, តពីត្បូងនោះមានខ្សែធំមួយវែង, សម្រាប់ចាប់ឆ្មូលគ្រវែងទៅក្នុងទឹក ( ហៅថាបង់ ) គ្របក្រសោបយកមច្ឆជាតិ
-
សំណាញ់ចុះទឹក
( ព . ទ . បុ .) ( គង់បានត្រីខ្លះពុំខាន ) ធម្មតាកិច្ចការតែចាប់ធ្វើគង់បានប្រយោជន៍ខ្លះពុំខាន។
-
សំណាញ់ច្បាប់
( ព . ប្រ .) ច្បាប់ដែលប្រទាក់ជាក្រឡាដូចជាសំណាញ់
-
សំណាញ់ញាណ នាម
ញាណរបស់ព្រះសព្វញ្ញុពុទ្ធដែលទ្រង់រំពឹងប្រមើលមើលឧបនិស្ស័យសត្វលោកពុំរើសមុខ, ទ្រង់ប្រមើលមើលក្នុងមួយថ្ងៃពីរដងគឺក្នុងវេលាព្រឹកម្ដងល្ងាចម្ដងជាដរាប
-
សំណាដៃ នាម
( ម . ព . សម្នាដៃ )។
-
សំណាត់ នាម
អ្វីៗដែលសាត់អណ្ដែតឬរសាត់តាមខ្សែទឹក, តាមកម្លាំងរលកឬក៏ដែលរសាត់ដោយកម្លាំងខ្យល់
-
សំណាប នាម
ស្រូវដែលដុះក្នុងថ្នាលដោយសាប, លុះដល់កាលកំណត់ត្រូវដកយកទៅស្ទូង
-
សំណាម នាម
( ម . ព . សម្នាម )។
-
សំណាយ នាម
( ម . ព . បន្សាយ២)។
-
សំណិង នាម
( ស . ស .) ទីសម្រាប់សិង
-
សំណឹក កិរិយាសព្ទនាមឈ.
នឹកឃើញទោសរបស់ខ្លួន, រឭកឃើញកំហុសខ្លួន
-
សំណុស នាម
អ្វីៗដែលសុស, ដែលអស់រសជាតិ
-
សំណុំ នាម
អ្វីៗដែលប្រមូលរួបរួមជាដុំ; ទំហំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។