រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សំណឹក

កិរិយាសព្ទនាមឈ.

អត្ថន័យ (3)

  1. 1

    កិ., ន.

    នឹក​ឃើញ​ទោស​របស់​ខ្លួន, រឭក​ឃើញ​កំហុស​ខ្លួន

    ឧទាហរណ៍ សំណឹកទោសខ្លួន, មនុស្សខ្វះសំណឹក។

  2. 2

    នាម

    កន្លែង​ដែល​សឹក​ដែល​រិល, ស្នាម​ដែល​សឹក

    ឧទាហរណ៍ សំណឹកថាស, សំណឹកសំពត់។

  3. 3

    ឈ.

    បំណាច់; បើ​បាន​ជា

    ឧទាហរណ៍ សំណឹកនឹងប្រាសគួរផ្ដែផ្ដាំ​ឱ្យប្អូនបានចាំពាក្យមួយម៉ាត់​នេះស្រាប់តែឃ្លាតចេញទៅបាត់​ស្ងាត់ឈឹងឥតលេចដំណឹងសោះ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម