វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 137 / 204
-
សោធនកិច្ច នាម
( ម . ព . សោធនកម្ម )។
-
សោធនបត្រ នាម
សន្លឹកប្រាប់ពាក្យខុសពាក្យត្រូវ ( សន្លឹកសៀវភៅដែលកែពាក្យខុសឱ្យទៅជាពាក្យត្រូវ )។
-
សោធនប័ត្រ នាម
( ម . ព . សោធនបត្រ )។
-
សោធនពិការភាព នាម
ប្រាក់សោធនដែលទទួលបានដោយសារពិការភាព។
-
សោធនសមាមាត្រ នាម
ប្រាក់សោធនសម្រាប់និយោជិតរដ្ឋដែលបានបំពេញការងារតិចជាង៣០ឆ្នាំ។
-
សោធនអតីតភាព នាម
ប្រាក់សោធនសម្រាប់និយោជិតរដ្ឋដែលបានបំពេញការងារចាប់ពី៣០ឆ្នាំឡើងទៅ។
-
សោធនអាហារកិច្ច នាម
ប្រាក់ដែលផ្ដល់ឱ្យទៅប្រពន្ធឬប្ដីសម្រាប់ចិញ្ចឹមកូនក្រោយពេលដែលលែងលះគ្នាដាច់ស្រឡះហើយ។
-
សោធនិក នាម
អ្នកទទួលប្រាក់សោធន
-
សោធនី នាម
អំបោស, ច្រាស; ប្រែង
-
សោធនៈ នាម
( ម . ព . សោធន )។
-
សោបាន នាម
ជណ្ដើរ; បង្អោង ( បា . ប្រើជាសោបាណក៏មាន; ( ព . កា .) ឬ ( រ . ស .)
-
សោប៉ត្រោ គុណនាម
( ម . ព . សោត្រោ )។
-
សោភគ្គ នាម
( ម . ព . សៅភាគ្យ )។
-
សោភណភាព នាម
ភាពស្រស់ស្អាតលម្អសម្រស់
-
សោភា គុណនាម
ល្អ; ហ្មត់ហ្មង; ភ្លឺត្រចះ, ត្រចង់; ត្រយង់។
-
សោភិនី នាម
( ម . ព . សោភា )។
-
សោភី នាម
( ម . ព . សោភា )។
-
សោភ័ណ គុណនាម
( ម . ព . សោភ័ន )។
-
សោភ័ណវិទ្យា នាម
សាខានៃទស្សនវិជ្ជាដែលសិក្សាអំពីសោភណភាពសណ្ឋានចំណូលចិត្តរួមទាំងសោភណភាពរបស់ធម្មជាតិផង។
-
សោភ័ន គុណនាម
ល្អ; ហ្មត់ហ្មង, ល្អកន្លង ( ព . កា .)
-
សោម នាម
ព្រះចន្ទ្រ; ព្រះបាទកុវេរៈ; ព្រះសិវៈ; អាកាស; ខ្យល់; ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា។
-
សោមគ្រោះ នាម
គ្រោះល្អ, គ្រោះជា។
-
សោមនស្ស នាម
សេចក្ដីសប្បាយចិត្ត, សេចក្ដីរីករាយសប្បាយ; អំណរ
-
សោមនស្សវេទនា នាម
ដំណើរទទួលអារម្មណ៍ជាសោមនស្ស។
-
សោមនស្សិន្ទ្រិយ នាម
ឥន្ទ្រិយគឺសោមនស្ស។
-
សោមពារ នាម
ថ្ងៃចន្ទ្រ ( ព . កា .) ឬ ( ព . ហ .)។
-
សោមលតា នាម
វល្លិសោម ( មានមើមស្រដៀងនឹងមើមស្ពៃ, សម្រាប់ស្ងោរយកទឹកប្រើជាថ្នាំត្រជាក់; ហៅសោមវល្លិក៏បាន )។ច្រើនអានក្លាយជាសោ - ម៉ៈ - លៈ - តា។
-
សោមវល្លិ នាម
វល្លិសោម ( ដូចគ្នានឹងសោមលតាដែរ )។
-
សោមវារៈ នាម
( ម . ព . សោមពារ )។
-
សោមាន គុណនាម
ទន់, ទន់ល្វន់, ទន់ភ្លន់; កំលោះ, ក្រមុំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។