សោម
អត្ថន័យ (4)
-
1
នាម
ព្រះចន្ទ្រ; ព្រះបាទកុវេរៈ; ព្រះសិវៈ; អាកាស; ខ្យល់; ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា។
-
2
នាម
ឈ្មោះវល្លិមួយប្រភេទមានមើមស្រដៀងនឹងមើមស្ពៃ, សម្រាប់ស្ងោរយកទឹកប្រើជាថ្នាំត្រជាក់
ឧទាហរណ៍ មើមសោម, ទឹកសោម។
-
3
នាម
ឈ្មោះឈើមួយប្រភេទមាននិយាយក្នុងលទ្ធិព្រាហ្មណ៍ថាពួកព្រាហ្មណិកយកសំបកឬស្លឹកមកស្ងោរឬក៏ធ្វើដោយបែបណាដឹងមិនប្រាកដប្រើផឹកក្នុងយញ្ញពិធី។
-
4
នាម
ឈ្មោះផ្ដៅមួយប្រភេទដើមធំវែងច្រើនដុះនៅព្រៃភ្នំ, គេកាត់យកចុងមកសកប្រើជាបន្លែឬស្រុសធ្វើរបោយ
ឧទាហរណ៍ ផ្ដៅសោម, សម្លចុងសោម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)