វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 128 / 204
-
សៀវភៅ នាម
ប្រជុំក្រដាសដែលដេរកាត់ស្រេចមានទំហំនិងកម្រាស់តាមការប្រកបមានក្របពីខាងក្រៅ, សម្រាប់ប្រើការសរសេរកត់ត្រាឬដែលសរសេរ, ដែលបោះពុម្ពហើយ
-
សៀវភៅផែនទី នាម
( ភូមិ .) កម្រងផែនទីភូមិសាស្ត្រ។
-
សៀវភៅសិក្សាគោល នាម
សៀវភៅដែលជាគោលសម្រាប់ឱ្យសិស្សរៀននិងគ្រូយកមកបង្រៀន
-
សេ គុណកិរិយាគុណនាម
សិញ; ស្អេក, ស្អេកស្កះ, ញឹកណាស់
-
សេក នាម
បក្សីពួកមួយសម្បុរបៃតងចំពុះខ្លីខុប, មាន៣ប្រភេទគឺសេកសោមសេកមាឌធំចំពុះក្រហម; សេកយារសេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់សេកមាឌតូចចំពុះខ្មៅ ( អ្នកស្រុកខ្លះហៅសេកក្រិច, ខ្លះហៅសេកក្រិស " សេកតូច "); សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។
-
សេកកិច្ច នាម
កិច្ចឬការប្រោះព្រំ, ការជជុះរលាស់; ការស្រោចទឹក
-
សេកអាត់ នាម
ឈ្មោះសត្វសេកមួយប្រភេទមាឌតូចចំពុះខ្មៅ ( អ្នកស្រុកខ្លះហៅសេកក្រិច, ខ្លះហៅសេកក្រិស " សេកតូច "។
-
សេក្ខ នាម
អ្នកដែលនៅកំពុងសិក្សា, អ្នករៀន។ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថាសេក្ខលោកឬកូនសេក្ខ ( សិស្សលោកឬកូនសិស្ស ); ក្នុងសម័យឥឡូវក៏នៅមានប្រើខ្លះដែរ
-
សេក្ខបុគ្គល នាម
បុគ្គលអ្នកនៅកំពុងសិក្សាតទៅទៀត, បានខាងអរិយបុគ្គល៧ថ្នាក់គឺអ្នកដែលបានសម្រេចសោតាមគ្គ, សោតាផល, សកទាគាមិមគ្គ, សកទាគាមិផល, អនាគាមិមគ្គ, អនាគាមិផល, អរហត្តមគ្គ ( ព្រោះនៅមានការសិក្សាឱ្យបានសម្រេចមគ្គផលតាមលំដាប់ថ្នាក់តៗទៅរហូតដល់អរហត្តផល ); ហៅខ្លីត្រឹមតែសេក្ខៈក៏បាន ( ព . ផ្ទ .) អសេក្ខៈ, អសេក្ខបុគ្គល )។
-
សេក្ខភូមិ នាម
ថ្នាក់នៃសេក្ខបុគ្គល ( ព . ផ្ទ .) អសេក្ខភូមិ )។
-
សេក្ខលោក នាម
សិស្សលោកឬកូនសិស្ស។
-
សេង កិរិយាសព្ទ
គុណលេខ។
-
សេងផ្ទះឱ្យគេ កិរិយាសព្ទ
ឱ្យផ្ទះឈ្នួលដែលខ្លួនកំពុងជួលនៅទៅអ្នកដទៃជួលនៅវិញដោយយករង្វាន់ពីគេខ្លះដោយត្រូវត្រាច់គ្នា។
-
សេចក្ដាំ ប.
ពាក្យបរិវាររបស់ពាក្យសេចក្ដីប្រើជាសេចក្ដីសេចក្ដាំសេចក្ដីទាំងពួង, សេចក្ដីផ្សេងៗ ( ព . សា .)។
-
សេចក្ដី នាម
ដំណើរ; ហេតុ, ការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យ
-
សេចក្ដីថ្លែងការណ៍ នាម
( ច្ប .) សេចក្ដីអះអាងជាវាចាក្ដីដោយលាយលក្ខណ៍អក្សរក្ដីដែលរៀបរាប់អំពីអង្គហេតុអំពីគោលបំណងណាមួយ។
-
សេចក្ដីប្រកាសព័ត៌មាន នាម
ការផ្ដល់ជាផ្លូវការដល់ប្រព័ន្ធផ្សព្វផ្សាយនូវសេចក្ដីថ្លែងការណ៍ឬព័ត៌មានដែលធ្វើឡើងដោយបុគ្គលមួយក្រុមឬស្ថាប័នណាមួយ
-
សេចក្ដីព្រាងច្បាប់ នាម
( ច្ប .) អត្ថបទច្បាប់ព្រាងដែលតាក់តែងឡើងដោយរដ្ឋាភិបាលដើម្បីបញ្ជូនទៅសុំការអនុម័តពីរដ្ឋសភា។
-
សេចក្ដីយ៉ នាម
សេចក្ដីសង្ខេប, សេចក្ដីបំប្រួញ។
-
សេចក្ដីរាក់ នាម
សេចក្ដីងាយមិនពិបាកយល់។
-
សេចក្ដីសម្រេច នាម
( រដ្ឋ . សា .) ប្រភេទបទដ្ឋានគតិយុត្តរបស់រដ្ឋាភិបាលនិងរបស់ក្រសួងស្ថាប័ននានា។
-
សេចក្ដីស្នើច្បាប់ នាម
( ច្ប .) អត្ថបទច្បាប់ព្រាងដែលតាក់តែងឡើងដោយសមាជិករដ្ឋសភាឬដោយស្ថាប័ននានាដែលច្បាប់ទទួលស្គាល់ដើម្បីដាក់សុំការអនុម័តពីរដ្ឋសភា។
-
សេចគ្រេច នាម
សេចក្ដីរាក់ជ្រៅ, ការខុសត្រូវ, ការហ្មត់ចត់; អាថ៌សេចក្ដី
-
សេចនកិច្ច នាម
( ម . ព . សេកកិច្ច )។
-
សេញ គុណកិរិយាគុណនាម
( ម . ព . សិញ )។
-
សេដា នាម
ឈ្មោះឈើមួយប្រភេទដើមអាចមានកម្ពស់ដល់១០ម៉ែត្រផ្លែរាងមូលពណ៌លឿងនៅពេលទុំនិងមានរសជាតិផ្អែម។អ្នកខ្លះហៅផ្លែសេដាថាផ្លែតូម៉ាជាប្រភេទអាហារបំប៉នសុខភាព
-
សេដ្ឋ គុណនាម
ប្រសើរផុត, ប្រសើរលើសលន់; ឧត្តម, ឧដុង្គឧត្តម, ខ្ពង់ខ្ពស់
-
សេដ្ឋកម្ម នាម
ការឬកិច្ចការប្រសើរផុត; មុខរបរដ៏ឧត្តម, មុខការរបរដែលមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសនីមួយៗ។
-
សេដ្ឋការ នាម
អ្នកធ្វើសេដ្ឋកម្មឬសេដ្ឋកិច្ច។
-
សេដ្ឋការិកា នាម
( ម . ព . សេដ្ឋការ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។