សេក
អត្ថន័យ (3)
-
1
នាម
បក្សីពួកមួយសម្បុរបៃតងចំពុះខ្លីខុប, មាន៣ប្រភេទគឺសេកសោមសេកមាឌធំចំពុះក្រហម; សេកយារសេកមាឌប៉ុនសេកសោមតែចំពុះខ្មៅ; សេកអាត់សេកមាឌតូចចំពុះខ្មៅ ( អ្នកស្រុកខ្លះហៅសេកក្រិច, ខ្លះហៅសេកក្រិស " សេកតូច "); សេកទាំង៣ប្រភេទនេះសុទ្ធតែស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ, គ្រាប់ឈើជាចំណី។
-
2
នាម
ការស្រោចទឹក; ការប្រោះព្រំ, ការជជុះរលាស់។
-
3
នាម
ឈ្មោះម្ហូបឆាមួយប្រភេទដែលមានស្រោចឈាមស្រស់បន្ថែមលាយនិងបន្លែស្រស់និងទឹកប្រហុក
ឧទាហរណ៍ សេកសាច់គោ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)