វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 125 / 204
-
សូរេច កិរិយាសព្ទ
ស្រេច, ចប់, ចប់ស្រេច, ចប់បរិបូរ
-
សូរ្យ នាម
ព្រះអាទិត្យ។
-
សូរ្យករ នាម
រស្មីព្រះអាទិត្យ។
-
សូរ្យកាន្ត នាម
ថ្មព្រះអាទិត្យ ( អាទិច្ចសិលា ), ត្បូងព្រះអាទិត្យគឺត្បូងឬកែវមួយប្រភេទកាលបើយកទៅដាក់ឱ្យចំពន្លឺព្រះអាទិត្យអាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបានឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះគេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗពីបុរាណកាលដូចគេតែងបានឮរឿយៗក្នុងរឿងល្ខោនជាដើមថា
-
សូរ្យការ នាម
( ម . ព . សូរ្យករ )។
-
សូរ្យកាល នាម
ពេលថ្ងៃត្រង់។
-
សូរ្យគតិ នាម
ដំណើរព្រះអាទិត្យ។
-
សូរ្យគោត្រ នាម
គោត្រព្រះអាទិត្យ។
-
សូរ្យគ្រាស នាម
ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ។
-
សូរ្យគ្រាះ នាម
( ម . ព . សូរ្យគ្រាស )។
-
សូរ្យប្រព័ន្ធ នាម
សមូហកម្មនៃព្រះអាទិត្យនិងភពនានាដែលមានគន្លងនៅជុំវិញព្រះអាទិត្យ។ប្រព័ន្ធព្រះអាទិត្យមានភពប្រាំបីគឺភពពុធភពសុក្រភពផែនដីភពអង្គារភពព្រហស្បតិ៍ភពសៅរ៍ភពអ៊ុយរ៉ានុសនិងភពណិបទូន ( ភពព្លុយតុងត្រូវបានដកចេញពីក្នុងចំណោមភពនៃសូរ្យប្រព័ន្ធដោយវាខ្វះលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងបីរបស់ភព។
-
សូរ្យរស្មី នាម
( ម . ព . សូរ្យករ )។
-
សូរ្យសែង នាម
ពន្លឺព្រះអាទិត្យ។
-
សូរ្យាទិត្យ នាម
ដួងពន្លឺនៃព្រះអាទិត្យដែលចាំងជះរស្មីភ្លឺក្រៃលែងបំភ្លឺលោក។
-
សូល នាម
ឈើឬដែកមូលវែងស្រួចខាងចុង
-
សូលី នាម
ព្រះសិវៈ ( ព្រះឥសូរ )។
-
សូលុយស្យុង នាម
ល្បាយនៃអង្គធាតុពីរឬច្រើន; វត្ថុរាវដែលមានអង្គធាតុមួយទៀតរលាយក្នុងនោះ
-
សូល៍ នាម
( ម . ព . សូល )។
-
សូវ ឈ.
គួរ, គួរតែ; ដោយប្រថុយ
-
សូវស្លាប់ទៅគាប់រសធម៌កុំបីបង់
( សុភាសិត ) ស្លាប់ក៏ស្លាប់ចុះកុំឱ្យតែដាច់សីលឬស្លាប់ទៅស្រួលជាងរស់នៅកុំតែលះបង់សុចរិតធម៌។
-
សូវៗ គុណកិរិយា
ដែលត្បុលចូលបន្តិចៗ ( ក្នុងគុម្ពស្មៅឬគំនរចំបើងជាដើម )
-
សួ កិរិយាសព្ទ
ដើរលើស្នួឬលើអ្វីៗដែលមានគ្រឿងតោងផង
-
សួគ៌ នាម
ទេវលោក, លោកទិព្វ, ឋានទេវតា
-
សួគ៌ា នាម
ពាក្យក្លាយមកពី : ស្វគ៌, ស្វ > សួ។សួគ៌ ( ទេវលោក ) សម្រាប់ប្រើក្នុងកាព្យជាសួគ៌ាក៏មាន
-
សួង គុណនាមនាម
ធេង, ស្អាតធេង, ណិល; ម៉ដ្ឋស្លុង, ល្អិតផង់ ( ច្រើននិយាយផ្សំនឹងពាក្យរលីង, ល្អិត, ម៉ដ្ឋ )
-
សួត នាម
អាការៈមួយគូទន្ទឹមគ្នាឆ្វេងស្ដាំនៅក្នុងរាងកាយត្រង់ភាគដើមទ្រូងសម្រាប់ដង្ហើមចេញចូល ( បា . បប្ផាស; សំ . បុប្ផុស; ខ្មែរប្រើជាបប្ផាសំ, ( រ . ស .) ព្រះបប្ផាសំ )។
-
សួន គុណនាមនាម
ទីដីមានដាំឈើផ្សេងៗជាលំអ។
-
សួនច្បារ នាម
សួនមានដាំឈើតូចៗជាចំណារទាបៗដោយសង្កាត់ៗ។
-
សួនសត្វ នាម
សួនមានទ្រុងឬរបងរាំងចិញ្ចឹមសត្វសម្រាប់មើលលេងកម្សាន្តសប្បាយ។
-
សួនឧទ្យាន នាម
សួនមានដើមឈើផ្សេងៗទាបៗខ្លះខ្ពស់ៗខ្លះដោយជួរដោយសង្កាត់សម្រាប់ដើរលេងកម្សាន្តសប្បាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។