សូរ្យកាន្ត
អត្ថន័យ
-
1
នាម
ថ្មព្រះអាទិត្យ ( អាទិច្ចសិលា ), ត្បូងព្រះអាទិត្យគឺត្បូងឬកែវមួយប្រភេទកាលបើយកទៅដាក់ឱ្យចំពន្លឺព្រះអាទិត្យអាចបញ្ចេញកម្ដៅយ៉ាងខ្លាំងក្លាបានឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះគេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗពីបុរាណកាលដូចគេតែងបានឮរឿយៗក្នុងរឿងល្ខោនជាដើមថា
ឧទាហរណ៍ ព្រះរាជកុមារ ...គ្រវីកែវសូន្យកាន្តកើតជាភ្លើងឆេះពួកខ្មាំងសត្រូវរលាយសាបសូន្យឥតសេសសល់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)