វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 123 / 204
-
សូទ្របុត្រី នាម
( ម . ព . សូទ្របុត្រ )។
-
សូទ្រវង្ស នាម
ពូជសូទ្រៈ។
-
សូទ្រា នាម
( ម . ព . សូទ្រ )។
-
សូទ្រាន នាម
( ម . ព . សូទ្រ។
-
សូទ្រានី នាម
( ម . ព . សូទ្រ )។
-
សូទ្រៈ នាម
( ម . ព . សូទ្រ )។
-
សូធ្យ កិរិយាសព្ទ
ទន្ទេញ; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់; អានតាមពាក្យដែលសរសេរស្រាប់; អានឱ្យគេថាតាមសូធ្យធម៌, សូធ្យមេរៀន, សូធ្យសេចក្ដីឱ្យគេសរសេរតាម; មេសូធ្យ។ប៉ុន្តែខ្មែរយើងជ្រុលប្រើជាសូត្រយូរណាស់ហើយពិបាកនឹងកែឱ្យទៅជាសូធ្យវិញ, បើអាច, លុះតែព្រមព្រៀងគ្នាប្រើទើបប្រើបាន។
-
សូន កិរិយាសព្ទ
ប្រមូលអ្វីៗដែលមានសាច់ទន់ជ្រាយឱ្យកើតជាដុំ, ជាគ្រាប់ឬជារូប
-
សូន្យ គុណនាមនាម
ធេង, ទទេ, សោះទទេ, ឃែត។
-
សូន្យឈឹង គុណនាម
សូន្យឥតឮសូរសព្ទឬដំណឹងអ្វីសោះ
-
សូន្យសុង គុណនាម
សូន្យគ្មានពន្លឺតិចតួច
-
សូន្យសោះ គុណនាម
ឃែតទទេ, ឥតអំពើ, ឥតប្រយោជន៍
-
សូប នាម
សម្លទឹក, ម្ហូបមានទឹក។
-
សូបការ នាម
សូទៈ។
-
សូបការិកា នាម
( ម . ព . សូបការ )។
-
សូបព្យញ្ជនៈ នាម
សម្លទឹកនិងសម្លគោក, ម្ហូបមានទឹកនិងម្ហូបគោកឬខាប់, ក្រៀម។
-
សូបៈ នាម
( ម . ព . សូប )។
-
សូម កិរិយាសព្ទ
បញ្ចេញវាចាឬសម្ដែងអាការឱ្យគេឱ្យអ្វីៗដែលខ្លួនត្រូវការ
-
សូមក្រាបបង្គំទូល កិរិយាសព្ទ
និយាយពីពាក្យសម្រាប់ក្រាបទូលព្រះមហាក្សត្រិយ៍ជាអម្ចាស់ជីវិតដោយគារវភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងគឺអ្នកសរសេរចុតហ្មាយនោះសូមក្រាបបង្គំព្រមទាំងសូមយកសិរៈរបស់ខ្លួនទូលព្រះបាទាព្រះអង្គផងប៉ុន្តែសូមទូលពីក្រោមល្អងធូលីដែលជាប់នៅត្រង់បាតព្រះបាទាដោយផ្ដើមសេចក្ដីត្រង់បន្ទាត់លើបំផុតថាសូមព្រះតេជះតម្កល់លើត្បូង; ហើយសរសេរត្រង់បន្ទាត់ក្រោមបន្ទាប់នោះដោយលូកចូលបន្តិចថាសូមព្រះរាជទានក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមទ្រង់ជ្រាប។រួចសរសេរលូកបន្ទាត់ចូលរាយសេចក្ដីតាមដំណើរការណ៍ទៅដរាបដល់ចប់ ( នេះជាបែបប្រើតាំងពីបុរាណកាលមក )។
-
សូមទានមេត្តាប្រោស កិរិយាសព្ទ
សម្រាប់មន្ត្រីស័ក្ដិតូចឬប្រជាពលរដ្ឋនិយាយជម្រាបមន្ត្រីស័ក្ដិធំទីរដ្ឋមន្ត្រី។
-
សូមទ្រង់ព្រះមេត្តាប្រោស កិរិយាសព្ទ
ពាក្យអាលបនៈពោលក្រើនជាមុនសម្រាប់ជនទាំងពួងនិយាយក្រាបបង្គំទូលផ្ទាល់ចំពោះព្រះភក្ដ្រក្សត្រិយ៍ទ្រង់រាជ្យ។
-
សូមទ្រង់មេត្តាប្រោស កិរិយាសព្ទ
សម្រាប់ប្រជាពលរដ្ឋនិយាយពិតទូលព្រះរាជវង្សានុវង្ស។
-
សូមនិស្ស័យ កិរិយាសព្ទ
សូមនៅអាស្រ័យក្រោមឱវាទនិងក្នុងការឧបត្ថម្ភ, ការសង្គ្រោះដោយពុំបណ្ដែតបណ្ដោយ, ពុំមើលបំណាំ
-
សូមពំនាក់ កិរិយាសព្ទ
សូមនិស្ស័យនៅជ្រកអាស្រ័យផង។
-
សូមព្រះតេជះតម្កល់លើត្បូង កិរិយាសព្ទ
ពាក្យសម្រាប់ប្រើក្នុងសេចក្ដីផ្ដើមក្រាបបង្គំទូលព្រះមហាក្សត្រទ្រង់រាជ្យ
-
សូមលូនចូលមកសូមជ្រកក្រោមម្លប់
( ព . ប្រ .) សូមចូលមកដោយសភាពរាបទាបហាក់ដូចជាលូន ...។
-
សូមឱកាស កិរិយាសព្ទ
សូមពេល។
-
សូរ គុណនាមនាម
សព្ទ, សំឡេង; សំឡេងលាន់ឮ
-
សូរក្រអូម នាម
( ភាសា .) សូរព្យញ្ជនៈដែលមានទីបន្លឺនៅត្រង់ក្រអូមគឺខ្នងអណ្ដាតទល់នឹងក្រអូម។ព្យញ្ជនៈសូរក្រអូមមាន [ c ] [ ɟ ] [ ɲ ] ...។
-
សូរគន្លាក់ក្រអូម នាម
( ម . ព . " សូរជើងធ្មេញ ")។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។