រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សូមក្រាបបង្គំទូល

កិរិយាសព្ទ

អត្ថន័យ

  1. 1

    កិរិយាសព្ទ

    និយាយ​ពី​ពាក្យ​សម្រាប់​ក្រាប​ទូល​ព្រះ​មហា​ក្សត្រិយ៍​ជា​អ​ម្ចាស់​ជីវិត​ដោយ​គារវ​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្រៃលែង​គឺ​អ្នក​សរសេរ​ចុតហ្មាយ​នោះ​សូម​ក្រាប​បង្គំ​ព្រម​ទាំង​សូម​យក​សិរៈ​របស់​ខ្លួន​ទូល​ព្រះ​បាទា​ព្រះ​អង្គ​ផង​ប៉ុន្តែ​សូម​ទូល​ពី​ក្រោម​ល្អង​ធូលី​ដែល​ជាប់​នៅ​ត្រង់​បាត​ព្រះ​បាទា​ដោយ​ផ្ដើម​សេចក្ដី​ត្រង់​បន្ទាត់​លើ​បំផុត​ថា​សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង; ហើយ​សរសេរ​ត្រង់​បន្ទាត់​ក្រោម​បន្ទាប់​នោះ​ដោយ​លូក​ចូល​បន្តិច​ថា​សូម​ព្រះ​រាជ​ទាន​ក្រាប​បង្គំ​ទូល​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​នៃ​ព្រះ​ករុណា​ជា​អ​ម្ចាស់​ជីវិត​លើ​ត្បូង​សូម​ទ្រង់​ជ្រាប​។​រួច​សរសេរ​លូក​បន្ទាត់​ចូល​រាយ​សេចក្ដី​តាម​ដំណើរការណ៍​ទៅ​ដរាប​ដល់​ចប់ ( នេះ​ជា​បែប​ប្រើ​តាំង​ពី​បុរាណ​កាល​មក )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម