វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 12 / 204
-
សង្ឃរា នាម
( ម . ព . ព្យុះ )។
-
សង្ឃរាជ នាម
សង្ឃរាជឬសង្ឃរាជាសម្ដេចសង្ឃ។
-
សង្ឃរាជា នាម
( ម . ព . សង្ឃរាជ )។
-
សង្ឃរាជី នាម
ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ។
-
សង្ឃរ័ត្ន នាម
( ម . ព . សង្ឃរតនៈ )។
-
សង្ឃវង្ស នាម
វង្សរបស់សង្ឃ។
-
សង្ឃសត្ថា នាម
គ្រូរបស់សង្ឃ, ជាព្រះនាមសមណសក្ដិរបស់មន្ត្រីសង្ឃថ្នាក់កិត្តិយស
-
សង្ឃសម្មតិ នាម
សន្មតិរបស់សង្ឃ។
-
សង្ឃសាមគ្គី នាម
សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម។
-
សង្ឃា នាម
ឈើតូចមួយប្រភេទពួកសង្ឃ័រស្លឹកនិងផ្លែទ្រើសៗជាងសង្ឃ័រផ្លែទុំមានរសជូរអែមបរិភោគបាន។
-
សង្ឃាដី នាម
សំពត់ឃ្នាបឬសំពត់សម្រាប់ពាក់ពាតគឺសំពត់ដែលដេរគួបគ្នាជាពីរជាន់ឬបួនជាន់មានផ្ទាំងខ្ទង់សង្កាត់ដូចគ្នានឹងឧត្តរាសង្គៈដែរ, ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, សម្រាប់ប្រើឃ្លុំការពាររងា, សម្រាប់បត់ជាផ្នត់ពាក់ពាតលើឧត្តរាសង្គៈក្នុងកាលធ្វើសង្ឃកម្មឬបត់ប្រើជាកម្រាលសិងមួយដងមួយកាលក៏បាន
-
សង្ឃាណត្តិ នាម
សេចក្ដីបង្គាប់ឬពាក្យផ្ដាំផ្ញើរបស់សង្ឃ។
-
សង្ឃាត នាម
ពួក, បន; ហ្លូង; ប្រជុំ; ឃ្នាប។
-
សង្ឃាតនាវា នាម
ទូលឃ្នាបឬទូកខ្នានគឺទូកពីរដែលគាបអមគ្នា។
-
សង្ឃានុស្សតិ នាម
សេចក្ដីរឭកដល់សង្ឃគុណ។
-
សង្ឃាវាស នាម
ទីនៅរបស់សង្ឃគឺវត្ត។
-
សង្ឃិក គុណនាម
ដែលជារបស់សង្ឃ។
-
សង្ឃិកបរិភោគ នាម
ការប្រើប្រាស់របស់សង្ឃក្នុងកិច្ចការឬក្នុងអំណាចសង្ឃ ( ព . វិ .)។
-
សង្ឃិកភណ្ឌ នាម
ទ្រព្យឬវត្ថុជារបស់សង្ឃ ( ព . ពុ .)។
-
សង្ឃិកវត្ថុ នាម
( ម . ព . សង្ឃិកភណ្ឌ )។
-
សង្ឃឹក នាម
ពាក្យប្រើក្លាយមកពីសង្ឃិក " ជារបស់សង្ឃ ", ជាឈ្មោះប្រដាប់មួយប្រភេទមានជើង៤, មានដង២, មានរនាប, មានជញ្ជាំងតឿជារបាំងសម្រាប់ដាក់គ្រឿងបរិក្ខារច្រើនមុខបម្រុងនឹងប្រគេនភិក្ខុសង្ឃឬប្រគេនភិក្ខុតែមួយរូបក៏បាន
-
សង្ឃឹម កិរិយាសព្ទ
នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន
-
សង្ឃឹមគណិត នាម
តម្លៃផលបូករបស់ផលគុណនៃតម្លៃអថេរចៃដន្យជាមួយនឹងតម្លៃប្រូបាប៊ីលីតេរបស់វា។
-
សង្ឃឹមតែស្រែមួរ
សង្ឃឹមតែបុណ្យសំណាងចាស់ឬសង្ឃឹមតែចំណេះវិជ្ជាចាស់។
-
សង្ឃុដ្ឋសព្ទ នាម
សូរគឹកកង, សូរកងរំពង, សូរទ្រហឹងអឺងកង
-
សង្ឃុបដ្ឋាក នាម
អ្នកបម្រើឬទំនុកបម្រុងសង្ឃ។
-
សង្ឃុបដ្ឋាយិកា នាម
( ម . ព . សង្ឃុបដ្ឋាក )។
-
សង្ឃ័រ នាម
ឈើតូចមួយប្រភេទមានបន្លាខុបៗផ្លែតូចៗវេលាទុំឡើងសម្បុរក្រមៅមានរសជូរអែមបរិភោគបាន
-
សង្ឃ្រាជ នាម
( ម . ព . សង្គ្រាជ )។
-
សង្រួបសង្រួម កិរិយាសព្ទ
ធ្វើឱ្យរួបរួមគ្នា, នាំឱ្យសះជានឹងគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។