សង្ឃឹម
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
នឹកផ្គងគំនិតទុកថាមុខជានឹងបានសម្រេចដូចបំណង, មានសេចក្ដីកក់ក្ដៅក្នុងចិត្តទុកជាមុន
ឧទាហរណ៍ សង្ឃឹមថាមុខជានឹងបាន; ម្ដាយសង្ឃឹមកូន។ (ព.កា.) ថាម្ដាយសង្ឃឹមកូនបងនិងប្អូនទាំងពីរប្រាណថាមុខជានឹងបានថែរក្សាមាតាចាស់។ឥឡូវខុសបំណងបែរជារងឯកម្មក្រាស់លំបាកពន់ពេកណាស់ព្រោះកម្មចាស់របស់ខ្លួន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)