វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 118 / 204
-
សុរិន្ទ នាម
អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា ( ព្រះឥន្ទ្រ )។
-
សុរិន្ទខ្នងភ្នំ នាម
ឈ្មោះបទភ្លេងមួយប្រគំដោយផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្ត្រីផងជាភ្លេងសម្រាប់ផ្លុំឱ្យកូនដំរីបារាសវាស្ដាប់ឱ្យវាស្រងេះស្រងោច ...។
-
សុរិន្ទាធិបតី នាម
អ្នកត្រួតស្រុកសុរិន្ទ។
-
សុរិយ នាម
ព្រះអាទិត្យ។
-
សុរិយករ នាម
រស្មីព្រះអាទិត្យ។
-
សុរិយការ នាម
( ម . ព . សុរិយករ )។
-
សុរិយកាល នាម
ពេលថ្ងៃត្រង់។
-
សុរិយគតិ នាម
ដំណើរព្រះអាទិត្យ
-
សុរិយគោត្ត នាម
គោត្រឬផៅពង្សព្រះអាទិត្យ, អាទិច្ចពន្ធុ, គោតមគោត្ត
-
សុរិយង្គ នាម
អង្គព្រះអាទិត្យគឺតួព្រះអាទិត្យ, ដួងព្រះអាទិត្យ ( ព . កា .)។
-
សុរិយចរ នាម
សុរិយគតិ, ដំណើរព្រះអាទិត្យ។
-
សុរិយតាប នាម
កម្ដៅថ្ងៃ។
-
សុរិយតេជះ នាម
អំណាចព្រះអាទិត្យ។
-
សុរិយទេវបុត្ត នាម
ទេវបុត្តឈ្មោះសុរិយ ( ព្រះអាទិត្យ )។
-
សុរិយពង្ស នាម
ដូចគ្នានឹងសុរិយវង្ស។
-
សុរិយពន្ធុ នាម
( ម . ព . សុរិយគោត្ត )។
-
សុរិយមណ្ឌល នាម
មណ្ឌលព្រះអាទិត្យ, ដួងព្រះអាទិត្យ។
-
សុរិយមាលា នាម
កម្រងឬខ្សែរស្មីព្រះអាទិត្យ។
-
សុរិយយាត្រា នាម
( ម . ព . សុរិយចរ )។
-
សុរិយរង្សី នាម
( ម . ព . សុរិយករ )។
-
សុរិយរោគ នាម
ជំងឺបង្កដោយសារការប៉ះនឹងពន្លឺឬកម្ដៅព្រះអាទិត្យដែលក្ដៅខ្លាំង
-
សុរិយវង្ស នាម
ពង្សព្រះអាទិត្យ ( សុរិយគោត្ត, សុរិយពន្ធុ, អាទិច្ចពន្ធុ, គោតមគោត្ត ); វង្សរបស់ព្រះរាម ( ក្នុងរឿងរាមកេរ្តិ៍ )។
-
សុរិយសន្តាប នាម
កម្ដៅថ្ងៃដែលក្ដៅខ្លាំង។
-
សុរិយា នាម
ព្រះអាទិត្យ ( ប្រើចំពោះតែក្នុងកាព្យនិងទំនុកច្រៀង )។
-
សុរិយានុភាព នាម
អានុភាពនៃព្រះអាទិត្យ។
-
សុរិយាភា នាម
ពន្លឺព្រះអាទិត្យ។
-
សុរិយាលោក នាម
( ម . ព . សុរិយាភា )។
-
សុរិយាល្ងាចថ្ងៃ នាម
ឈ្មោះបទភ្លេងបុរាណមួយបែបរបស់ខ្មែរមានផ្ដើមទំនុកច្រៀងថាសុរិយាល្ងាចថ្ងៃ ... រាល់ដើមបទហើយរាយទំនុកតាមលំដាប់តៗទៅ។
-
សុរិយេ នាម
នាកាលឬកាលដែលព្រះអាទិត្យ; ឬសំដៅសេចក្ដីត្រឹមតែថា " ព្រះអាទិត្យ " ក៏មាន ( សម្រាប់ប្រើចំពោះតែក្នុងពាក្យទេសនាឬក្នុងកាព្យ )
-
សុរិយោដី នាម
ព្រះអាទិត្យនិងដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។