សុរិន្ទ
អត្ថន័យ (2)
-
1
នាម
អ្នកដែលជាធំជាងពួកទេវតា, ស្ដេចទេវតា ( ព្រះឥន្ទ្រ )។
-
2
នាម
ឈ្មោះស្រុកមួយនៅខាងទិសឧត្តរនៃកម្ពុជរដ្ឋ, សព្វថ្ងៃនេះបញ្ចូលជាអាណាខេត្តសៀម, ប៉ុន្តែសម័យពីដើមជាអាណាខេត្តរបស់ខ្មែរសឹងមានពួកជនជាតិខ្មែរសុទ្ធនៅពេញពាសព្យាយាមរក្សាភាសាខ្មែរព្រមទាំងកាន់រក្សាទំនៀមទម្លាប់សណ្ដាប់ធ្នាប់របស់ខ្មែរទុកឱ្យគង់នៅមិនទាន់បាត់; ស្រុកសុរិន្ទនេះជាគូគ្នានឹងស្រុកគោកខណ្ឌដែលពីដើមជាអាណាខេត្តរបស់ខ្មែរដែរ
ឧទាហរណ៍ ខ្មែរសុរិន្ទ, ពួកខ្មែរសុរិន្ទគោកខណ្ឌ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)