វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 116 / 204
-
សុរគជ នាម
ដំរីឯរាវ័ណ។
-
សុរគណៈ នាម
ពួកទេវតា។
-
សុរគត កិរិយាសព្ទ
ទៅកើតជាទេវតាហើយ ( ស្លាប់ )។
-
សុរគិរី នាម
ភ្នំព្រះសុមេរុ៍។
-
សុរចាប នាម
ធ្នូទេវតា ( ឥន្ទធនូ )។
-
សុរជន នាម
ជនជាទេវតា ( ទេវតា )។
-
សុរជេដ្ឋ នាម
ព្រហ្ម។
-
សុរដ្ឋាន នាម
ដូចគ្នានឹងសុរកុល។
-
សុរទ្រុម នាម
ដូចគ្នានឹងសុរព្រឹក្ស។
-
សុរនាថ នាម
( ម . ព . សុរបតី )។
-
សុរនិកាយ នាម
( ម . ព . សុរគណៈ )។
-
សុរបតី នាម
ព្រះឥន្ទ្រ។
-
សុរបថ នាម
ផ្លូវទេវតា ( អាកាស )។
-
សុរព្រឹក្ស នាម
ដើមកល្បព្រឹក្ស។
-
សុរភី គុណនាមនាម
ដែលមានក្លិនក្រអូប។
-
សុរភីគន្ធ នាម
ក្លិនក្រអូប; គ្រឿងក្រអូប។
-
សុរភីមាស នាម
ខែក្រអូបផ្កាឈើ ( ខែក្នុងនិទាឃរដូវឬក្នុងគិម្ហរដូវ )។
-
សុរភីវាត នាម
ខ្យល់ដែលបក់ដោយទាំងក្លិនក្រអូបមកផង។
-
សុរភីវាសិត គុណនាម
ដែលអប់ដោយគ្រឿងក្រអូប។
-
សុររាជ នាម
ស្ដេចទេវតា; ព្រះឥន្ទ្រ។
-
សុរលោក នាម
ឋានសួគ៌។
-
សុរសភោជន នាម
ភោជនមានរសឆ្ងាញ់ពិសា
-
សុរសភោជន៍ នាម
( ម . ព . សុរសភោជន )។
-
សុរស្ត្រី នាម
ស្ត្រីអប្សរ, ស្រីសួគ៌។
-
សុរស្ថាន នាម
( ម . ព . សុរដ្ឋាន )។
-
សុរា នាម
ទេវតាទាំងឡាយ, ពួកទេវតា។
-
សុរាករណ្ឌក នាម
ដបដាក់សុរា, ដបស្រា។
-
សុរាការ នាម
អ្នកធ្វើសុរា, អ្នកបិតស្រា។
-
សុរាការកៈ នាម
( ម . ព . សុរាការ )។
-
សុរាការិកា នាម
( ម . ព . សុរាការ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។