វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 34 / 37
-
ល្មមមាត់ឈ្លានពាន គុណនាម
ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់
-
ល្មមល្មៃ គុណនាម
ល្វតល្វៃ, ទន់ភ្លន់សមរម្យ
-
ល្មមឱ្យគេថាបាន គុណនាម
គួរឬសមឱ្យគេថាបាន។
-
ល្មាក់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យល្មមថាចេះល្មាក់ល្មមទេចេះល្មមដែរទេ, ចេះមិនច្រើនប៉ុន្មានទេ។
-
ល្មាស គុណនាម
ដែលមានសម្បុរពភ្លក់ឡើងអាចម៍អណ្ដើករកកល់ពុកព្រោះសើមអួអាប់
-
ល្មាសស្បែក គុណនាម
ដែលឡើងសម្បុរស្បែកជាំពភ្លក់ដូចជាឡើងអាចម៍អណ្ដើក
-
ល្មាំង នាម
( ម . ព . រមាំង )។
-
ល្មិច នាម
( ម . ព . ល្មេច )។
-
ល្មីល្មើ គុណកិរិយាគុណនាម
ដែលមានអាការល្ងីល្ងើព្រោះកំពុងដេកលក់មិនទាន់ស្កប់ហើយភ្ញាក់ឡើងទាំងបង្ខំ
-
ល្មុង នាម
ឈ្មោះខ្លាមួយប្រភេទដូចគ្នានឹងខ្លារខិនដែរប៉ុន្តែមាត្រធំជាងឬខ្លារខិនយ៉ាងធំ
-
ល្មុត នាម
ឈ្មោះឈើដំណាំប្រើផ្លៃទុំជាអាហារ, មានពីរប្រភេទគឺល្មុតសែដាផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ ( ស . លះមុតសីដាឬលះមុតទៃយអ . ថ . ល៉ៈមុតស៊ីដាឬថៃ " ល្មុតសៀម ") ដើមធំស្លឹករង្វើលៗផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាងវេលាទុំជោរឡើងសម្បុរក្រហមក្រមៅសាច់ផុសៗបន្តិចមានរសផ្អែមស្រាលច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំងឬល្មុតទេសដើមតូចជាងល្មុតសែដាស្លឹកញឹកជិតផ្លែមានច្រើនបែបខ្លះរាងមូលសាច់ស, ខ្លះរាងទ្រវែងសាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មានទ្រើសជាងនុះក៏មានតូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ ( បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះអ្នកស្រុកខ្លះច្រឡំហៅថាសែដាក៏មាន )។
-
ល្មូន នាម
ការលូន, ដំណើរពន្លឿនសព៌ាង្គកាយដែលមានពោះដិតលើផ្ទៃខាងក្រោមឱ្យជ្រុលទៅមុខដោយប្រឹងរង្កៀកការរំកិលខ្លួនដែលមានទ្រូងដិតលើផ្ទៃខាងក្រោមឱ្យលឿនជ្រុលទៅមុខដោយជើងទធាក់ឬដោយការរលាស់ផ្នត់ខ្លួន។
-
ល្មួច នាមគុណនាម
អំពើលួច; ដែលរកស៊ីដោយអំពើលួច
-
ល្មួត គុណនាម
ដែលស្អិតជាប់គ្នាល្អួត
-
ល្មើស កិរិយាសព្ទ
ប្រព្រឹត្តលើសរំលងលើច្បាប់, ច្រឡើសបំពានលើបញ្ញត្តិ
-
ល្មឿង គុណនាម
ដែលមានសម្បុរលឿងលាយចម្រុះដោយខៀវឆ្លុះរលើប
-
ល្មឿយ គុណនាម
ដែលទន់ល្មៃ, ទន់ដូចសំឡី
-
ល្មៀត នាម
( ម . ព . រមៀត )។
-
ល្មេច នាម
សត្វទឹកពួកអដ្ឋិចម្មជាតិមួយប្រភេទសន្តានអណ្ដើក។ស្រុកខ្លះហៅល្មិច។
-
ល្មេញល្មើ គុណនាម
ល្ងីល្ងើ, ស្ទើរឆ្កួត, ពាក់កណ្ដាលឆ្កួត
-
ល្មែះ នាម
ឈ្មោះកណ្ដុរមួយប្រភេទមាត្រតូចមានក្លិនខ្មោះច្រើនកើតនៅក្នុងទីសុកមម៉ុកក្នុងភូមិ
-
ល្មៃ គុណនាម
ល្អប្រពៃផូរផង់ទន់ល្វន់
-
ល្មោភ គុណនាម
ដែលមានលោភច្រើនដែលមានសេចក្ដីត្រូវការច្រើនឥតអៀនខ្មាស
-
ល្មោភកាម គុណនាម
ដែលរវះរវាមកាម។
-
ល្មោភមិនចេះល្មម គុណនាម
ល្មោភមិនចេះស្កប់ស្កល់។
-
ល្មោភស៊ី គុណនាម
ដែលស៊ីច្រើន, រានចំណីហួសពេក។
-
ល្ម៉ើ នាម
( ម . ព . លម៉ើ )។
-
ល្យំ គុណនាម
( ម . ព . រយំ )។
-
ល្វក់ គុណនាម
ដែលនៅខ្ចីណាស់
-
ល្វត គុណនាម
ទន់ភ្លន់ល្វាសល្វន់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។