វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 71 / 81
-
រេល កិរិយាសព្ទគុណកិរិយា
ជ្រុលជ្រាលអំពីគំនរ, អំពីពំនូក; ទ្រេល; រណែល
-
រេវតី នាម
ឈ្មោះផ្កាយឫក្សទី២៧មានពួកផ្កាយ៣២ដួងប្រជុំគ្នាមានសណ្ឋានស្រដៀងនឹងរាងសម្ភោរ
-
រេសិចស្យុង នាម
ការកាត់ឬច្រឹបតាមវិធីវេជ្ជសាស្ត្រនូវផ្នែកសរីរាង្គខាងក្នុងណាមួយឬសរីរាង្គទាំងមូលបន្ទាប់មកត្រូវដេរភ្ជិតឬដេរតភ្ជាប់ឱ្យមានដំណើរការឡើងវិញ។
-
រេស៊ីស្ទីវីតេ នាម
រង្វាស់សមត្ថភាពរបស់សារធាតុមួយដើម្បីទប់នឹងលំហូរចរន្តអគ្គិសនី។រេស៊ីស្ទីវីតេតាងដោយអក្សរ p មានខ្នាតគិតជាអូមម៉ែត្រ (Ω.m)។
-
រេហ៍ពល នាម
ពួកយោធា, ពួកទាហាន, កងទ័ព
-
រេះ កិរិយាសព្ទ
( ម . ព . រែះ )។
-
រែក កិរិយាសព្ទនាម
នាំយកអ្វីៗដែលពាក់ព្យួរនៅចុងដងរែកមានទម្ងន់ស្មើភាគគ្នាទាំងពីរខាងដោយដាក់ដងរែកលើស្មាម្ខាង
-
រែកពុន កិរិយាសព្ទ
( ព . ប្រ .) ទទួលរ៉ាប់រងការងារឬទទួលបន្ទុកកិច្ចការណាមួយដ៏ធ្ងន់ធ្ងរ
-
រែង កិរិយាសព្ទគុណកិរិយា
រមែង, តែង; រមែងតែ, តែងតែ, ធ្លាប់តែ, ច្រើនតែ, សឹងតែ
-
រែងតែ គុណកិរិយា
( ម . ព . រែង )។
-
រែម នាម
( ប . ព .) មេម៉ូរីដែលស៊ីភីយូហាដវែរឬកម្មវិធីណាមួយអាចអានឬសរសេរទិន្នន័យបណ្ដោះអាសន្ន។
-
រែះ កិរិយាសព្ទ
ជ្រែះ, ធ្វើឱ្យដាច់ឱ្យរបេះបន្តិចៗដោយដែកមានមុខមុត
-
រៃ កិរិយាសព្ទនាម
ច្រាកប្រាក់កាសឬវត្ថុអ្វីៗឱ្យចេញរាល់គ្នាមានកំណត់ឬឱ្យចេញស្មើភាគគ្នា
-
រៃទឹក នាម
ឈើតូចមួយប្រភេទដុះក្នុងទឹកដែលមានដីខ្សាច់ឬថ្មលាយបែកជាគុម្ពតូចធំ; គេច្រើនយកឫសប្រើជាថ្នាំចាញ់ ( ថ្នាំស្ងោរផឹករម្ងាប់រោគចាញ់ )។
-
រោក នាម
( ម . ព . រោគ២)។
-
រោគ នាម
ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ
-
រោគក្សេម នាម
សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ។
-
រោគក្ស័យ នាម
ដំណើរអស់រោគហើយ; ការស្បើយរោគ។
-
រោគចុះផ្ទៃ នាម
រោគរាករូស, ចុះរាក។
-
រោគនិទាន នាម
ឈ្មោះតម្រាពេទ្យបុរាណនិយាយអំពីកំណើតរោគនិងការប្រកបថ្នាំបំបាត់រោគផ្សេងៗ។
-
រោគនិទ្ធ នាម
លំនៅរោគ, សំបុករោគ
-
រោគបុរស នាម
កាមរោគ ( រោគស្វាយ, ប្រមេះ )។
-
រោគព្យាបាល នាម
ការរក្សារោគ, ការថែជំងឺ។
-
រោគព្យាបាលកៈ នាម
អ្នកថែជំងឺ។
-
រោគព្យាបាលក៍ នាម
( ម . ព . រោគព្យាបាលកៈ )។
-
រោគព្យាបាលិកា នាម
( ម . ព . រោគព្យាបាលកៈ )។
-
រោគភូ នាម
កន្លែងកើតរោគ ( រាងកាយ )។
-
រោគរាជ នាម
ស្តេចរោគគឺរោគរបេង, វណរោគ។
-
រោគរាតត្បាត នាម
រោគរាលដាល, រោគឆ្លងពីមួយទៅមួយដូចយ៉ាងអាសន្នរោគនិងអុតជាដើម។
-
រោគលក្ខណៈ គុណកិរិយា
លក្ខណៈ, អាការរបស់រោគ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។