វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 29 / 81
-
រម្លឹក កិរិយាសព្ទ
ធ្វើឱ្យរឭកឃើញគឺឱ្យនឹកឃើញ, ឱ្យភ្ញាក់ស្មារតី, ឱ្យចាំឡើងវិញ
-
រម្លុប កិរិយាសព្ទ
ធ្វើឱ្យរលុបឬប្រើគេឱ្យលុប
-
រម្លុះ កិរិយាសព្ទ
ធ្វើឱ្យរលុះ, ឱ្យច្រោះធ្លាយ
-
រម្លូត កិរិយាសព្ទ
ធ្វើឱ្យរលូត
-
រម្លើង កិរិយាសព្ទ
ធ្វើឱ្យរលើង
-
រម្លោក នាម
ដីដែលរលោក
-
រម្លំ កិរិយាសព្ទ
ធ្វើឱ្យរលំ
-
រម្សាយ នាម
ធ្វើឱ្យរសាយ, ឱ្យលាតលា, ឱ្យរាត់រាយចេញពីគ្នា
-
រម្សាយកន្ទុយ នាម
លាតកន្ទុយភ្លឹងព្រោះថយកម្លាំងណាស់
-
រម្ហ គុណនាម
( ម . ព . លម្ហ )។
-
រម្ហាច គុណនាម
( ម . ព . លម្ហាច )។
-
រម្ហូត គុណកិរិយា
ដែលបង្ហួសរហូត
-
រម្ហើយ កិរិយាសព្ទ
( ម . ព . លម្ហើយ )។
-
រម្ហែ កិរិយាសព្ទ
( ម . ព . លម្ហែ )។
-
រម្អា កិរិយាសព្ទ
ធ្វើឱ្យរអា, ពោលពាក្យកម្ទរឱ្យរអា, ឱ្យភ័យ
-
រម្អិល កិរិយាសព្ទ
ធ្វើឱ្យរអិល ( ព . ប្រ .)។
-
រម្អែង កិរិយាសព្ទ
ធ្វើឱ្យរអែង, ឱ្យក្រែងខ្លាច
-
រយ គុណនាម
ចំនួន១០ដប់ដង (១០០)។
-
រយាក គុណនាម
ដែលគ្រាំគ្រាជ្រោកជ្រាក, រខាក
-
រយាង នាម
កូបលាតឥតដំបូល
-
រយាន គុណនាម
ដែលសំយុងចុះយោនយាន, រតោកវែងៗ
-
រយាប គុណកិរិយាគុណនាម
ដែលរង្វើលៗមួយៗស្បើយៗ
-
រយាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរយះថារយះរយាយរយះរតាយ, រយះរាយច្រើនអន្លើ។
-
រយាល គុណកិរិយាគុណនាមនាម
ដែលរង្វើលឃ្លាតៗឆ្ងាយពីគ្នា, ដែលមិនប្រញឹក, មិនញឹកញយ
-
រយាលចាប នាម
( ព . ប្រ .) ផ្ទះលំនៅដែលរខាកសាកត្រាកប្រៀបប្រដូចនឹងរយាលចាប
-
រយីក ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរយាកថា។
-
រយីករយាក គុណនាម
ដែលរយាកក្រៃពេក
-
រយីករយោក គុណកិរិយា
( ម . ព . រយេករយោក )។
-
រយីករយោគ គុណកិរិយា
( ម . ព . រយីករយោក )។
-
រយីង ប.
ពាក្យសម្រាប់ប្រើផ្សំនឹងពាក្យរយោងថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។