វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 27 / 81
-
រមណីយារាម នាម
អារាមគឺសួនឬវត្តដែលសប្បាយ។
-
រមណីយោទ្យាន នាម
ឱទ្យានដែលសប្បាយគួរឱ្យចង់ឃើញចង់មើល។
-
រមតិ កិរិយាសព្ទនាម
ត្រេកអរ, តែងត្រេកអរ, រីករាយ, រមែងរីករាយ។
-
រមត់ គុណនាម
ដែលធ្លាប់តែរត់គេចពួន, ដែលមានពុតត្បុត, ដែលមានចិត្តវៀចវេរគេចកែរឿយៗ
-
រមទម គុណនាម
ដែលទូន្មានឬបង្វឹកបានបទហើយ; ស្រគត់ស្រគំ
-
រមាក គុណនាម
ដែលចេះតែរាករូស ( ក្មេងតូច )
-
រមាត គុណនាម
( ម . ព . រមាក )។
-
រមាត់ កិរិយាសព្ទ
ប្រឹងបន្ទោឱ្យចេញ
-
រមាស នាម
សត្វចតុប្បាទព្រៃមួយប្រភេទរាងរលមាំសំបុកពោះទ្រយុកស្រដៀងនឹងជ្រូកស្រុក, ប្រអប់ជើងស្រដៀងនឹងដំរី, ក្បាលតូចឆ្លឹមមិនសមនឹងមាត្រ, ស្បែកក្រាស់, មានកុយដុះចំពីលើច្រមុះ ( រមាសក្នុងប្រទេសអាស៊ីមានកុយតែមួយ, ក្នុងប្រទេសអាហ្វ្រឹគមានកុយពីរដុះមួយមុខមួយក្រោយបន្ទាប់គ្នា ) ជាសត្វសាហាវ, បរិភោគអនុបាទិន្នកជាតិជាអាហារ
-
រមាស់ កិរិយាសព្ទនាម
នាំឱ្យចង់តែអេះឬឱ្យចង់តែចុច
-
រមាស់ចិត្ត កិរិយាសព្ទ
( ព . ប្រ .) ចិត្តភ្នកនឹងចង់ធ្វើ, ...។
-
រមាស់មាត់ កិរិយាសព្ទ
បណ្ដាលឱ្យចង់តែបង្ហើបមាត់និយាយ
-
រមាំង កិរិយាសព្ទនាម
សត្វចតុប្បាទព្រៃពួកប្រើស, មានស្នែងបែកខ្នែងជាចម្ពាមដូចប្រើសដែរតែចុងស្នែងសំប៉ែត។
-
រមាំងបើកបាស នាម
ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទសម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុនឬជាប់ចំណោមយ៉ាងមមាញឹក
-
រមិល កិរិយាសព្ទ
មើលមិនពេញភ្នែក, ក្រឡេកមើលម្ដងៗ
-
រមិលគុណ កិរិយាសព្ទ
ឃើញគុណឬនឹកគុណដែរតែស្បើយៗមិនសូវយកចិត្តទុកដាក់
-
រមិលមើល កិរិយាសព្ទ
មើលខ្លះបន្តិចបន្ទួច
-
រមឹល កិរិយាសព្ទ
( ម . ព . រមិល )។
-
រមឹលគុណ កិរិយាសព្ទ
( ម . ព . រមិលគុណ )។
-
រមូរ នាម
សំណុំដែលមូររួចហើយ, ប្រមូរ, របុំ
-
រមូល កិរិយាសព្ទ
រំជួល, ជ្រួល, ឆ្មូលក្នុងក្រពះព្រោះឃ្លានអាហារខ្លាំងឬព្រោះបរិភោគអាហារចំណីចត់ច្រើនពេកជាដើម
-
រមួត នាម
ឥរិយាបថក្នុងរបាំបុរាណដែលប្រើដងខ្លួនធ្វើចលនាផ្អៀងផ្អងបង្អូសយឺតៗទន់ភ្លន់រស់រវើកស្អិតជាប់គ្នានិងហាប់ណែន។
-
រមួល គុណនាម
ដែលមានលំនាំវៀចដូចគេចាប់មួល
-
រមួលក គុណនាម
ដែលប្រឹងរង្កៀក - កដូចគេចាប់មួល
-
រមួលក្រពើ កិរិយាសព្ទគុណនាម
ដែលរមួលសសៃកំភួនជើង ( ដូចជាក្រពើដែលត្រូវគ្រឿងប្រហារមាំរមួលខ្លួន ) ព្រោះរោគអហិវាតជាដើមចាប់ខ្លាំង
-
រមួលខ្លួន
ដែលពត់រេខ្លួនដូចគេចាប់រមួល
-
រមៀត នាម
ប្រទាលមួយប្រភេទមានក្លិនប្រហើរគេដាំយកមើមជារបររាយរង, សម្រាប់ប្រើជាគ្រឿងជ្រលក់យកព័ណ៌លឿង, ប្រើជាលម្អិតដែលហៅថាម្សៅរមៀតសម្រាប់លាបរាងកាយ, ប្រើជាថ្នាំរម្ងាប់រោគ, ... ឬប្រើទាំងស្លឹកទាំងមើមធ្វើជាគ្រឿងសម្លក៏បាន; រមៀតមានច្រើនប្រភេទ
-
រមៀល កិរិយាសព្ទ
រអិលជ្រុលវិលឯងរឿយៗច្រើនត្រឡប់ច្រើនសាពីទីខ្ពស់ទៅទីទាបដូចគេចាប់ប្រមៀល
-
រមៀលក្រូច គុណនាម
ដែលទាបម្ខាងល្មមតែផ្លែក្រូចរមៀលបាន
-
រមេញ គុណនាម
ដែលរត់ជួរ, រត់របៀបលំគេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។