វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 7 / 17
-
យានអវកាស នាម
យានវិទ្យាសាស្រ្តដែលបង្ហោះចូលទៅក្នុងគន្លងផែនដីនិងភពនានាក្នុងគោលបំណងដើម្បីស្រាវជ្រាវ។
-
យានុមាស នាម
( ម . ព . យានមាស )។
-
យានូបករណ៍ នាម
គ្រឿងប្រដាប់ជាទព្វសម្ភារៈនៃយានទាំងពួង
-
យានូបភោគ នាម
ស្ថានីយផ្គត់ផ្គង់កន្លែងផ្គត់ផ្គង់សម្រាប់យានយន្តនិងអ្នកដំណើរ។
-
យាបនមត្ត នាម
អាហារសម្រាប់ញ៉ាំជីវិតឱ្យប្រព្រឹត្តទៅគឺស្បៀងសម្រាប់ចិញ្ចឹមជីវិត
-
យាប្លង នាម
ឈ្មោះស្មៅទឹកមួយប្រភេទដើមជាថ្នាំង។មានស្នូលសត្រសុសនៅក្នុងចាក់រុញបញ្ចេញមកក្រៅបានដោយងាយ
-
យាម កិរិយាសព្ទនាម
ប្រដាប់របស់នង្គ័លដែលភ្ជាប់ផ្នៀងនិងដងមានសណ្ឋានរៀវខាងចុងរាងកោងស្រួចមកខាងក្រោយសម្រាប់កាន់ភ្ជួរ
-
យាមកា នាម
អរដោណេ។
-
យាមកាលិក គុណនាមនាម
ដែលប្រព្រឹត្តទៅបានតែត្រឹមមួយថ្ងៃមួយយប់; ទឹកដែលគួរភិក្ខុពុទ្ធសាសនិកទទួលប្រគេនហើយទុកដោយខ្លួនឯងឆាន់បានកំណត់មួយថ្ងៃមួយយប់
-
យាមឃោស នាម
សត្វរងាវតាមកំណត់យាម ( មាន់ឈ្មោល )។
-
យាមទេព នាម
ទេវតានៅឋានយាមៈ។
-
យាមទេវតា នាម
( ម . ព . យាមទេព )។
-
យាមនាលី នាម
នាឡិកា; ស្គរ; គងធំ, ត្រដោកដែលសម្រាប់វាយប្រាប់យាមឬប្រាប់ម៉ោង។
-
យាមយោគ នាម
ដំណើរប្រកបផ្សំតាមពេលយាមគឺការកំណត់ពេលយាមថាមានជោគល្អឬការទាយតាមពេលយាម។
-
យាមយោគយាត្រា នាម
ដំណើរចេញចរ, ការចេញដើរ,។
-
យាមល្បាត កិរិយាសព្ទ
ល្បាតឃ្លាំមើលក្នុងពេលមានកំណត់។
-
យាមវតី នាម
រាត្រី, វេលាយប់; យប់ ( ព . កា .)។
-
យាមា នាម
ពួកទេវតានៅក្នុងឋានយាមៈ; ពួកយាមទេព។
-
យាមិក នាមគុណនាម
ដែលត្រូវវេនចាំយាម; អ្នកយាម, អ្នកចាំយាម, អ្នកត្រូវវេនយាម, អ្នកល្បាត។
-
យាមិកា នាម
( ម . ព . យាមិក )។
-
យាមិកៈ នាម
( ម . ព . យាមិក )។
-
យាមិនី នាម
( ម . ព . យាមវតី )។
-
យាមៈ នាម
ឈ្មោះកាមាវចរសួគ៌ជាន់ទី៣
-
យាយ នាម
ដូន, ជីដូន ( សៀមហៅយ៉ាយចំពោះតែជីដូនខាងមាតាឬហៅស្ត្រីដទៃដែលមានចំណាស់ស្មើនឹងជីដូនខាងមាតាក៏បាន; បើជីដូនខាងបិតាហៅថាយ៉ាអ . ថ . យ៉ា )។
-
យាយចាស់ នាម
( ម . ព . ដូនចាស់ក្នុងដូន១)។
-
យាយជី នាម
( ម . ព . សីលវន្តក្នុងសីល )។
-
យាយទួត នាម
ជីដូនទួត, ជីដូនរបស់ម្ដាយឬជីដូនរបស់ឪពុក។
-
យាយលា នាម
យាយលួតរបស់ម្ដាយឬយាយលួតរបស់ឪពុក។
-
យាយលួត នាម
យាយទួតរបស់ម្ដាយឬយាយទួតរបស់ឪពុក។
-
យាយី កិរិយាសព្ទ
បៀតបៀន, ជន្លជន្លេញ, បន្លាច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។