រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

យាម

កិរិយាសព្ទនាម

អត្ថន័យ (4)

  1. 1

    នាម

    ប្រដាប់​របស់​នង្គ័ល​ដែល​ភ្ជាប់​ផ្នៀង​និង​ដង​មាន​សណ្ឋាន​រៀវ​ខាង​ចុង​រាង​កោង​ស្រួច​មក​ខាង​ក្រោយ​សម្រាប់​កាន់​ភ្ជួរ

    ឧទាហរណ៍ យាមនង្គ័ល។

  2. 2

    នាម

    វេលា​ដែល​បែង​ជា​សង្កាត់​ៗ​ក្នុង​ថ្ងៃ​មួយ​ៗ, បើ​គិត​ជា​ម៉ោង​ក្នុង​មួយ​យាម​មាន​បី​ម៉ោង​ឬបួន​ម៉ោង, ក្នុង​ថ្ងៃ​មួយ​យប់​មួយ​មាន​៨​យាម​ឬ​៦​យាម​ត្រូវ​ជា​២៤​ម៉ោង​ហៅ​រួម​ថា​មួយ​ថ្ងៃ​។​ក្នុង​សម័យ​បុរាណ​ច្រើន​ប្រើ​ហៅ​ថា​យាម​តែ​ក្នុង​វេលា​យប់​ៗ​មួយ​មាន​បី​យាម​គឺ​យាម​ទី​១​ហៅ​បឋម​យាម​ឬ​ប្រថម​យាម, ទី​២​ហៅ​មជ្ឈិម​យាម​ឬ​មធ្យម​យាម, ទី​៣​ហៅ​មច្ឆិម​យាម​ឬ​បស្ចិម​យាម ( ក្នុង​យាម​មួយ​ៗ​បើ​គិត​ជា​ម៉ោង​មាន​៤​ម៉ោង )។

  3. 3

    នាម

    ថង់​សំពត់​មាន​ដៃ​ឬ​យោគ​ស្ពាយ​បាន

    ឧទាហរណ៍ ស្ពាយយាម។

  4. 4

    កិរិយាសព្ទ

    ចាំ​រក្សា​ឬ​ក្រវែល​ឃ្លាំ​មើល​ដោយ​ការ​ប្រយ័ត្ន​ក្នុង​ពេល​មាន​កំណត់

    ឧទាហរណ៍ យាមឃ្លាំង, យាមផ្លូវ, យាមគុក។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម