វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
យ ពាក្យដែលផ្ដើមដោយ "យ" មាន 487 ពាក្យ
ទំព័រ 5 / 17
-
យមកបុត្ត នាម
កូនភ្លោះ ( កូនប្រុសភ្លោះ )។
-
យមកបុត្រ នាម
( ម . ព . យមកបុត្ត )។
-
យមកបុត្រី នាម
( ម . ព . យមកធីតា )។
-
យមកប្បាដិហារិយ៍ នាម
បាដិហារិយ៍ជាគូៗគឺបាដិហារិយ៍ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឫទ្ធិជាទឹកនិងភ្លើងព្រមទាំងបញ្ចេញរស្មីជាគូៗ ...។
-
យមកប្រាតិហារ្យ នាម
( ម . ព . យមកប្បាដិហារិយ៍ )។
-
យមក្ខន្ធ នាម
ពួកនរក។
-
យមទូត នាម
បម្រើយមៈ ( មរណៈឬជរា, ព្យាធិ, មរណៈ )។
-
យមបាល នាម
អ្នករក្សានរក
-
យមបុរស នាម
បុរសរបស់យមៈ ( មរណៈ )។
-
យមរាជ នាម
មច្ចុរាជ; ស្តេចត្រួតត្រានរក។
-
យមលោក នាម
ឋាននរក, អបាយលោក។
-
យមសាធន៍ នាម
ឋាននរក, នរក។
-
យមុនា នាម
ឈ្មោះទន្លេមួយក្នុងប្រទេសឥណ្ឌាមានចេញឈ្មោះច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា។
-
យមៈ នាម
សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថាព្រះយម។
-
យល់ កិរិយាសព្ទ
ឃើញដោយប្រាជ្ញា, គិតឃើញច្បាស់
-
យល់ចិត្ត កិរិយាសព្ទ
ឃើញជ្រៅដល់ទឹកចិត្ត។
-
យល់ច្រឡំ កិរិយាសព្ទ
ភាន់គំនិតយល់មិនច្បាស់យល់មិនអស់សេចក្ដី
-
យល់ទាស់ កិរិយាសព្ទ
យល់ផ្ទុយគិតផ្ទុយខ្វែងគំនិត
-
យល់ព្រម កិរិយាសព្ទ
ព្រមតាម, អនុលោមតាម, ឃើញត្រូវជាមួយ។
-
យល់ព្រាងៗ កិរិយាសព្ទ
យល់បន្តិចៗមិនទាន់ស៊ប់។
-
យល់មុខ កិរិយាសព្ទ
យោគយល់ឬអត់ឱនដោយឃើញថាមានមុខមានឈ្មោះ, រើសមុខ
-
យល់យោគ កិរិយាសព្ទ
( ម . ព . យោគយល់ក្នុងយោគ៣)។
-
យល់សប្ដ កិរិយាសព្ទ
ដេកលក់ឃើញអារម្មណ៍ផ្សេងៗ។
-
យល់សប្ដិ កិរិយាសព្ទ
សុបិន, យល់សុបិន។
-
យល់សប្ន កិរិយាសព្ទ
ឃើញកំពុងដេកលក់។
-
យល់សូង កិរិយាសព្ទ
ឃើញកំពុងដេកលក់ពេលថ្ងៃ។
-
យល់ស្រប កិរិយាសព្ទ
យល់តាម។
-
យស នាម
អានុភាព; ឥស្សរភាព; បរិវារ; ទ្រព្យធន; កេរ្តិ៍ឈ្មោះល្អ; សេចក្ដីថ្កើងថ្កាន
-
យសវន្ត នាម
អ្នកមានយស។
-
យសវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយយស, ដោយបរិវារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។