យមរាជ
នាម
អត្ថន័យ (2)
-
1
នាម
មច្ចុរាជ; ស្តេចត្រួតត្រានរក។
-
2
នាម
ខ្មែរប្រើពាក្យយមរាជនេះជាឋានន្តរ ( ងារ ) នៃសេនាបតីក្រសួងយុត្តិធម៌ ( ក្រសួងតុលាការ ), សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ
ឧទាហរណ៍ លោកអ្នកឧកញ៉ាយមរាជរដ្ឋមន្ត្រីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែហៅតាមទម្លាប់ក្រៅពីការសរសេរថាជមរាជ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)