វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 9 / 60
-
មនុស្យ នាម
( ម . ព . មនុស្ស )។
-
មនុស្ស នាម
ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ។
-
មនុស្សកញ្ជែះច្រក នាម
មនុស្សក្រីក្ររហេមរហាមដែលរកព្រឹកបានស៊ីព្រឹករកល្ងាចបានស៊ីល្ងាច។
-
មនុស្សកាឡកិណី នាម
មនុស្សចិត្តខ្មៅ . មនុស្សចង្រៃ។
-
មនុស្សកំប្លែង នាម
មនុស្សដែលចេះលេងក្រមាច់ឱ្យគេសើច។
-
មនុស្សក្បាលសករាជ នាម
មនុស្សខិលខូចជាងគេតែងនាំគេឱ្យធ្វើការពុំគប្បីជាមួយ។
-
មនុស្សខាតលក្ខណ៍ នាម
មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក។
-
មនុស្សខូចចរិត នាម
មនុស្សបង់ឫកពាប្រក្រតី, ដែលរកកល់ឆ្កួត។
-
មនុស្សខែប្រាំង នាម
( ម . ព . មនុស្សប្រាំង )។
-
មនុស្សគោបាល នាម
មនុស្សចេះច្បាប់ប៉ុន្តែមិនកាន់ច្បាប់។
-
មនុស្សគ្រាសកន្លង នាម
មនុស្សដែលល្មេញល្មើពីកំណើតដោយហេតុកាលដែលមនុស្សនោះនៅក្នុងផ្ទៃម្ដាយហើយជួនក្នុងឆ្នាំនោះមានគ្រាសនៅថ្ងៃណាមួយឬក៏កាលដែលមនុស្សនោះសម្រាលមកជួនលើថ្ងៃមានគ្រាស, អ្នកទាំងពួងច្រើនយល់ថាល្មេញល្មើព្រោះគ្រាសកន្លង; បើមនុស្សដែលកាលនៅក្នុងផ្ទៃឬកាលសម្រាលមិនប្រទះលើគ្រាសដូច្នោះទេ, ទោះបីល្មេញល្មើពីកំណើតដូច្នោះក្ដី, អ្នកទាំងពួងហៅមនុស្សនោះថាមនុស្សល្មេញល្មើ។ទំនៀមខ្មែរពីបុរាណសឹងមានជាប់មកដល់សព្វថ្ងៃនេះខ្លះថាស្ត្រីដែលមានផ្ទៃពោះកាលបើប្រទះលើថ្ងៃមានគ្រាសត្រូវឱ្យយកអកកំបោរមកដក់នឹងថ្នក់ជាដំណើរអបទេសថាឱ្យគ្រាសកន្លងអកកំបោរចុះកុំឱ្យកន្លងកូនក្នុងឧទ្ទរ; បើមានគ្រឿងផ្ទះថ្មីដែលនៅមិនទាន់បានសង់ឬដែលកំពុងសង់នៅមិនទាន់ហើយ, កាលបើមានគ្រាស, ត្រូវឱ្យយកស្បូវភ្លាំងមកចងនឹងបង្គោលឬដាក់លើគ្រឿងផ្ទះឬក៏ចងនឹងមេដំបូលផ្ទះថ្មីនោះកុំឱ្យគ្រាសកន្លងដោយយល់តាមរឿងរ៉ាវពីព្រេងនាយថារាហូអសុរិន្ទខ្លាចស្បូវភ្លាំងណាស់។
-
មនុស្សគ្រាះកន្លង នាម
( ម . ព . មនុស្សគ្រាសកន្លង )។
-
មនុស្សឃាដ នាម
អំពើពិឃាតមនុស្ស, ដំណើរសម្លាប់មនុស្ស។
-
មនុស្សឃាដកៈ នាម
អ្នកពិឃាតមនុស្ស ( ហៅថានរឃាតកឬឃាតកៈក៏បាន )។
-
មនុស្សឃាត នាម
( ម . ព . មនុស្សឃាដ )។
-
មនុស្សឃាតកម្ម នាម
( ម . ព . មនុស្សឃាដ )។
-
មនុស្សឃាតកៈ នាម
( ម . ព . មនុស្សឃាដកៈ )។
-
មនុស្សចចិកចចុក គុណនាម
មនុស្សដែលចេះប្រចុបប្រចែងតម្រូវចិត្តគេ។
-
មនុស្សឆ្វេង នាម
មនុស្សដែលនិយាយឬធ្វើការមិនចុះបែប។
-
មនុស្សជាតិ នាម
ជាតិជាមនុស្ស, ពួកមនុស្ស។
-
មនុស្សតិបតុប គុណនាម
( ព . ប្រ .) គឺមនុស្សដែលមានកិរិយាមារយាទមិននឹងនួន, ដែលច្រើនរើរុះឬរបេញរបុញ។
-
មនុស្សទាំងផ្ដាស នាម
មនុស្សដែលគេមិនស្គាល់ថាមកពីណានៅឯណាអាក្រក់ឬល្អយ៉ាងណា : ( ប្រើជាពហុវចនៈ )
-
មនុស្សទេព នាម
ទេវតារបស់ពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ )។
-
មនុស្សធម៌ នាម
ធម៌សម្រាប់មនុស្ស ( ច្បាប់សម្រាប់ប្រដៅពួកមនុស្សឱ្យប្រព្រឹត្តសុចរិត; សីល៥ ...។
-
មនុស្សធ្មេចភ្នែក គុណនាម
មនុស្សដែលមិនយកចិត្តទុកដាក់នឹងកិច្ចការទាំងពួងឬមនុស្សដែលល្ងង់សូន្យឈឹង។
-
មនុស្សប្រត្យក្ស នាម
មនុស្សអ្នកដឹងកិច្ចការជាក់ ( និយាយក្លាយជាប្រតិយក្សក៏មាន )។
-
មនុស្សប្រាំង នាម
( ព . ទ . បុ .) មនុស្សដែលកំណាញ់ស្វិតស្វាញសូម្បីមានស្មូមមកឈរស្រែកសូមទាននៅមុខផ្ទះក៏ឥតដែលឱ្យទានដល់តិចតួចឡើយ ( និយាយដោយកាត់ខ្លីថា
-
មនុស្សផ្ទីអាចម៍មាន់ នាម
( ព . ប្រ .) មនុស្សថោកទាប, សាបរលាប ( ព . ម .)។
-
មនុស្សពាល នាម
មនុស្សដែលល្ងង់, ខ្លៅឬកាច, អាក្រក់។
-
មនុស្សភក្ស នាម
មនុស្សដែលស៊ីមនុស្សជាអាហារ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។