រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

មនុស្សគ្រាសកន្លង

នាម

អត្ថន័យ

  1. 1

    នាម

    មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត​ដោយ​ហេតុ​កាល​ដែល​មនុស្ស​នោះ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ហើយ​ជួន​ក្នុង​ឆ្នាំ​នោះ​មាន​គ្រាស​នៅ​ថ្ងៃ​ណា​មួយ​ឬក៏​កាល​ដែល​មនុស្ស​នោះ​សម្រាល​មក​ជួន​លើ​ថ្ងៃ​មាន​គ្រាស, អ្នក​ទាំងពួង​ច្រើន​យល់​ថា​ល្មេញ​ល្មើ​ព្រោះ​គ្រាស​កន្លង; បើ​មនុស្ស​ដែល​កាល​នៅ​ក្នុង​ផ្ទៃ​ឬកាល​សម្រាល​មិន​ប្រទះ​លើ​គ្រាស​ដូច្នោះ​ទេ, ទោះបី​ល្មេញ​ល្មើ​ពី​កំណើត​ដូច្នោះ​ក្ដី, អ្នក​ទាំងពួង​ហៅ​មនុស្ស​នោះ​ថា​មនុស្ស​ល្មេញ​ល្មើ​។​ទំនៀម​ខ្មែរ​ពី​បុរាណ​សឹង​មាន​ជាប់​មក​ដល់​សព្វ​ថ្ងៃ​នេះ​ខ្លះ​ថា​ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​កាល​បើ​ប្រទះ​លើ​ថ្ងៃ​មាន​គ្រាស​ត្រូវ​ឱ្យ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់​ជា​ដំណើរ​អបទេស​ថា​ឱ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ​កុំ​ឱ្យ​កន្លង​កូន​ក្នុង​ឧទ្ទរ; បើ​មាន​គ្រឿង​ផ្ទះ​ថ្មី​ដែល​នៅ​មិន​ទាន់​បាន​សង់​ឬដែល​កំពុង​សង់​នៅ​មិន​ទាន់​ហើយ, កាល​បើ​មាន​គ្រាស, ត្រូវ​ឱ្យ​យក​ស្បូវ​ភ្លាំង​មក​ចង​នឹង​បង្គោល​ឬ​ដាក់​លើ​គ្រឿង​ផ្ទះ​ឬ​ក៏​ចង​នឹង​មេ​ដំបូល​ផ្ទះ​ថ្មី​នោះ​កុំ​ឱ្យ​គ្រាស​កន្លង​ដោយ​យល់​តាម​រឿងរ៉ាវ​ពី​ព្រេង​នាយ​ថា​រា​ហូអ​សុរិន្ទ​ខ្លាច​ស្បូវ​ភ្លាំង​ណាស់​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម