វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 40 / 60
-
មូលធម៌ នាម
ធម៌ជាឫសគល់របស់មនុស្ស ( សេចក្ដីដឹងគុណអ្នកមានគុណ, សីលប្រាំ ...)។
-
មូលនាម នាម
ឈ្មោះដើម ( ឈ្មោះមុនឬឈ្មោះកំណើត )។
-
មូលនិធិ នាម
កំណប់ទ្រព្យដើម ( ប្រាក់ដែលចងការឱ្យគេ, ប្រាក់ដែលចំណាយធ្វើការណាមួយបម្រុងនឹងយកចំណេញទៅខាងមុខ, ប្រាក់ដែលចំណាយធ្វើបុណ្យ )
-
មូលបញ្ហារឿង នាម
បញ្ហាចម្បងៗដែលជាមូលដ្ឋានទ្រទ្រង់ដំណើររឿង
-
មូលបត្រ នាម
ភាគហ៊ុននៅក្នុងប្រភេទនៃភាគហ៊ុនណាមួយ។
-
មូលបទ នាម
បុព្វហេតុដែលគេរៀបរាប់នៅខាងមុខច្បាប់ឬប្រកាសណាមួយ
-
មូលប្បទានបត្រ នាម
បណ្ណបោះពុម្ពដោយគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលនៅពេលម្ចាស់គណនីចុះហត្ថលេខាលើបណ្ណនោះគ្រឹះស្ថានហិរញ្ញវត្ថុសាមីត្រូវទូទាត់ប្រាក់ឱ្យអ្នកត្រូវទទួលទៅតាមលក្ខខណ្ឌ។
-
មូលប្រណិធាន នាម
សេចក្ដីប្រាថ្នាដើម, ការតាំងផ្ដើមសេចក្ដីប្រាថ្នា
-
មូលប្រណិធិ
( ម . ព . មូលប្រណិធាន )។
-
មូលផលា នាម
មើមនិងផ្លែ, មើមនិងផ្លែឈើទាំងឡាយ។
-
មូលផលាផល នាម
មើមនិងផ្លែតូចផ្លែធំ
-
មូលភាគ នាម
ភាគដើម, ចំណែកដើម។
-
មូលភាសា នាម
ភាសាដើម, ភាសាដែលជាឫសគល់ឬជាដើមកំណើតនៃភាសានីមួយដូចយ៉ាងភាសាបាលី, សំស្ក្រឹតជាដើម។
-
មូលមគ្គ នាម
ផ្លូវដើម, លំអានដើមឬគន្លងដើម។
-
មូលមតិ កិរិយាសព្ទ
មូលគំនិតគ្នា
-
មូលមាត់គ្នា
មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា។
-
មូលវិចារ នាម
ការវាយតម្លៃកិច្ចការរបស់អ្នកណាម្នាក់
-
មូលវិចារណ៍ នាម
ការពិចារណារកឫសគល់ការពិចារណារកហេតុផលខាងដើម
-
មូលសព្ទ នាម
សព្ទដើមសព្ទដែលជាដើមកំណើត ( កំណើតពាក្យ ) ដូចជាករ ( កៈរ៉ៈឬក័រ ) " ធ្វើ " ជាមូលសព្ទរបស់ពាក្យកម្មឬការ " អំពើ ", ការណ៍ " ហេតុ, ដំណើរ ", កិច្ច " រវល់, ការ " ...; ទា " ឱ្យ " ជាមូលសព្ទរបស់ពាក្យទាន " អំណោយ ", ទាយក, ទាយិកា " អ្នកឱ្យ " ...។
-
មូលសេចក្ដី នាម
ប្រមូលសេចក្ដីឱ្យរួមនៅតែមួយ។
-
មូលស្ថាន នាម
( ដូចគ្នានឹងមូលដ្ឋានដែរ )។
-
មូលស្លុង នាម
មូលលង់ស៊ប់មិនងាកបែរ
-
មូលហេតុ នាម
ហេតុដើម, ដំណើរដើម។
-
មូលអារម្មណ៍ នាម
អារម្មណ៍មូលតែមួយមិនទាស។
-
មូលា គុណនាម
តាមរយៈការធ្វើអស្សាមិករណ៍និងសិទ្ធិបុព្វក្រៃ
-
មូលី នាម
រនាំងបន្ទោះគឺរនាំងតូចដែលរែងក្រងដោយបន្ទោះល្អិតៗសម្រាប់បាំងបង្អួចកុំឱ្យកម្ដៅឬពន្លឺព្រះអាទិត្យជាដើមចាំងចូល
-
មូល្យ នាម
តម្លៃ; ឈ្នួល; ចំណេញ; ប្រាក់ខែ ( ព . កា .) ប្រសិនបើកវីត្រូវការ )។
-
មូស នាម
សត្វល្អិតមានស្លាបមានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាមបណ្ដាលឱ្យរមាស់, ឱ្យក្លាយជាគ្រុនស្រៀវឬបណ្ដាលឱ្យគ្រុនចាញ់; ត្រូវការពារដោយមុងជាដើមកុំឱ្យវាខាំបាន ( ល្បើក )
-
មូសខ្លា នាម
មូសមានស្លាបខ្មៅថ្លាគ្មានស្នាមមានឆ្នូតសលើខ្នងជើងមានឆ្នូតខ្មៅសច្រើនលើកជើងក្រោយទាំងពីរហើយចូលចិត្តខាំនៅពេលថ្ងៃ
-
មូសដែកគោល នាម
មូសពណ៌ខ្មៅគ្មានឆ្នូតខ្មៅសលើជើងទេហើយច្រើនលើកជើងក្រោយទាំងពីរហើយចូលចិត្តខាំនៅពេលយប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។