មូស
នាម
អត្ថន័យ (2)
-
1
នាម
សត្វល្អិតមានស្លាបមានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាមបណ្ដាលឱ្យរមាស់, ឱ្យក្លាយជាគ្រុនស្រៀវឬបណ្ដាលឱ្យគ្រុនចាញ់; ត្រូវការពារដោយមុងជាដើមកុំឱ្យវាខាំបាន ( ល្បើក )
ឧទាហរណ៍ មុងកើតពីមូស, ក្ដារមឈូសកើតពីស្លាប់, គុកកើតពីខុសច្បាប់, ការឈឺចាប់កើតពីរូបកាយ។
-
2
នាម
ស្នៀតវាយបញ្ចាល់ឈើត្រង់មុខរណារឬត្រង់មុខដែលពុះបំបែកឱ្យហើបហា
ឧទាហរណ៍ វាយមូសបញ្ចាល់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)