វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 24 / 60
-
មាតាមហា នាម
( ម . ព . មាតាមហៈ )។
-
មាតាមហី នាម
ជីដូនខាងមាតា; ( រ . ស .)
-
មាតាមហៈ នាម
ជីតាខាងម្ដាយ; ( រ . ស .)
-
មាតិកា នាម
ប្រឡាយ, ផ្លូវទឹក។
-
មាតិកានុក្រម នាម
លំដាប់មាតិកា, បញ្ជីរាយលំដាប់មាតិកាគឺបញ្ជីដែលស្រង់របៀបមាតិកាដាក់ដោយឡែកឆ្លើយលេខទំព័រតាមលំដាប់ក្នុងបញ្ជីមាតិកាសម្រាប់បើករកមាតិកាទាំងពួង ( សម្រាប់ប្រើចំពោះតែសេចក្ដីដែលមិនមែនជារឿងនិទាន; បើក្នុងបញ្ជីរឿងត្រូវប្រើពាក្យថាលំដាប់រឿង។
-
មាតិកាប្រភេទ នាម
ប្រភេទនៃមាតិកាគឺបែបយ៉ាងរបស់មាតិកាឬការបែងមាតិកាជាចំនួន។
-
មាតុកម្ម នាម
( ម . ព . មាតុឃាត )។
-
មាតុគុណ នាម
គុណមាតា។
-
មាតុគ្រាម នាម
ស្ត្រី
-
មាតុឃាត នាម
អំពើពិឃាតមាតាបង្កើត។
-
មាតុឃាតកៈ នាម
បុរសអ្នកពិឃាតមាតាបង្កើត។
-
មាតុឃាតិកា នាម
( ម . ព . មាតុឃាតកៈ )។
-
មាតុច្ឆា នាម
ម្ដាយមីងឬម្ដាយធំ ( ខាងមាតា ), ច្រើនប្រើចំពោះតែម្ដាយមីង; ( រ . ស .)
-
មាតុធានី នាម
ដែនដីមួយជាស្នូលនៃបណ្ដាដែនដីរបស់ខ្លួនដែលស្ថិតនៅខាងក្រៅឬនៅឯនាយសមុទ្រ
-
មាតុបដ្ឋាក នាម
បុត្រអ្នកបម្រើឬអ្នកផ្គត់ផ្គង់មាតា។
-
មាតុបដ្ឋាយិកា
( ម . ព . មាតុបដ្ឋាក )។
-
មាតុប្រទេស នាម
ប្រទេសកំណើត, ស្រុកកំណើត។
-
មាតុភាព នាម
ភាពជាម្ដាយចំណងរវាងម្ដាយនឹងកូន, ការទាក់ទងនឹងដំណើរមានផ្ទៃពោះនិងសម្រាលកូន
-
មាតុភាសា នាម
ភាសាកំណើត ( ភាសាតាំងពីកំណើត )
-
មាតុភូមិ នាម
( ដូចគ្នានឹងមាតុប្រទេសដែរ )។
-
មាតុភូមិនិវត្តន៍ នាម
ការវិលត្រឡប់មកកាន់មាតុភូមិវិញ
-
មាតុល នាម
( ម . ព . ម៉ាក់ )។
-
មាតុលា នាម
( ម . ព . មាតុលៈ )។
-
មាតុលានី នាម
ម្ដាយធំឬម្ដាយមីង ( ខាងមាតា ), ច្រើនប្រើចំពោះតែម្ដាយធំ; ( រ . ស .)
-
មាតុលៈ នាម
មា, ឪពុកមាឬឪពុកធំ ( ខាងមាតា ), ច្រើនប្រើចំពោះតែមា; ( រ . ស .)
-
មាត់ កិរិយាសព្ទនាម
មុខទ្វារ, គឺរង្វះនៅត្រង់មុខសម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប
-
មាត់ក កិរិយាសព្ទ
ឈ្មោះប្រកែកគ្នាបន្តិចបន្តួច, ជជែកទាល់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច។
-
មាត់កំពង់ នាម
ទីកន្លែងនៅប្របនឹងកំពង់ដែលគេចុះឡើង
-
មាត់ខិល គុណនាម
ដែលខិលខាងនិយាយលេងសើចឥតបើគិត
-
មាត់គត់
( ម . ព . មាត់ជិត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។