វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 2 / 60
-
មគ្គផល នាម
ពាក្យសម្រាប់ហៅលោកុត្តរធម៌ដែលចែកជាមគ្គ៤មានសោតាបត្តិមគ្គជាដើមមានអរហត្តមគ្គជាទីបំផុតនិងផល៤មានសោតាបត្តិផលជាដើមមានអរហត្តផលជាទីបំផុត ( ព . ពុ .)។
-
មគ្គុទ្ទេសក៍ នាម
( ម . ព . មគ្គទេសក៍ )។
-
មគ្គុទ្ទេសភាព នាម
ភាពជាអ្នកដឹកនាំ
-
មគ្គុទ្ទេសិកា នាម
( ម . ព . មគ្គទេសក៍ )។
-
មឃវា នាម
( ម . ព . មឃវ័ត )។
-
មឃវាន នាម
( ម . ព . មឃវ័ត )។
-
មឃវ័ត នាម
ព្រះឥន្ទ្រ ( ប្រើជាមឃវាឬមឃវានក៏បាន )។
-
មឃវ័ន នាម
( ម . ព . មឃវ័ត )។
-
មឃៈមាណព នាម
ឈ្មោះមាណពមួយរូបក្នុងរឿងពុទ្ធសាសនាបានបំពេញវគ្គបទ៧យ៉ាងដើម្បីបានកើតជាព្រះឥន្ទតាមរឿងជាតកដំណាលថាមឃមាណពនេះមានប្រពន្ធ៤នាក់គឺនាងសុជាត, សុនន្ទា, សុចិត្រា, សុធម្មា។
-
មង នាម
ឈ្មោះនេសាទុបករណ៍មួយប្រភេទមានក្រឡាដូចសំណាញ់មានខ្សែរនងវែងចងកំសួលបណ្ដែតបង្ហែរង្វើលៗសម្រាប់ដាក់ក្នុងទឹកជ្រៅឱ្យជាប់ត្រី។
-
មងពីងពាង
សរសៃឆ្មារដែលពីងពាងបញ្ចេញពីគូទហើយព័ទ្ធត្រដាងប្រទាក់ជាក្រឡាដូចសំណាញ់សម្រាប់ដាក់ឱ្យជាប់សត្វល្អិតមានរុយជាដើមយកធ្វើជាចំណីរបស់វា។
-
មង្កុភាព នាម
ភាពជាអ្នកខ្មូរមុខឬមូរមុខ, ការឱនមុខជ្រប់ដោយអៀនខ្មាស, ដំណើរអឹមអៀមអៀនប្រៀន, ដំណើរមិនអង់អាច
-
មង្កុភូត គុណនាម
ដែលមានមង្កុភាព
-
មង្កុភូតា គុណនាម
( ម . ព . មង្កុភូត )។
-
មង្គល នាម
សេចក្ដីចម្រើន; សេចក្ដីសុខ; ហេតុដែលនាំឱ្យកើតសេចក្ដីសុខចម្រើន; ស្រីសួស្ដី។
-
មង្គលកថា
( ម . ព . មង្គលវាទ )។
-
មង្គលការ
ការជាមង្គល; ខ្មែរហៅចំពោះតែ " ការអាពាហ៍ពិពាហ៍ "
-
មង្គលទេពាចារ្យ នាម
ឋានន្តរជាសមណស័ក្ដិរាជាគណៈថ្នាក់ខ្ពស់ក្នុងកម្ពុជរដ្ឋ; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីជាសម្ដេចក៏មាន
-
មង្គលបុរី នាម
ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង។
-
មង្គលវប្បៈ នាម
មង្គលនៃការសាបព្រោះដំណាំស្រូវ, ឬឈើបន្លែឈើហូបផ្លែផ្សេងៗ។មង្គលវប្បៈនេះគឺសំដៅយកព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងព្រះរាជាណាចក្រកម្ពុជាយើងប្រារព្ធធ្វើពិធីនេះរៀងរាល់ឆ្នាំ។
-
មង្គលវាទ
ពាក្យជាមង្គល, ពាក្យឱ្យពរ។
-
មង្គលសូត្រ
ឈ្មោះព្រះសូត្រមួយជាពុទ្ធភាសិតសម្ដែងអំពីមង្គល៣៨ប្រការ, ពួកពុទ្ធសាសនិកតែងសូត្រក្នុងវេលាធ្វើកិច្ចជាមង្គលណាមួយ ( ព . ពុ .)។
-
មង្គលាភិសេក
ការស្រោចទឹកជាមង្គល, ការស្រោចទឹកឱ្យមានមង្គល។
-
មង្ឃុត នាម
ឈ្មោះឈើដំណាំមួយប្រភេទស្លឹកស្រដៀងនឹងព្រូសឬព្រហូតផ្លែចេញផ្ទាល់ពីមែកនិងដើម ( ដូចល្វា ), ផ្លែមូលៗសំបកក្រាស់សម្បុរក្រហមចាស់មានរសចត់, សាច់ខាងក្នុងជាក្លែបៗសម្បុរសមានរសផ្អែមលាយជូរបន្តិចៗសម្រាប់បរិភោគជាអាហារ; មានសម្បូណ៌នៅដែនកម្ពុជាក្រោមក្នុងតំបន់ខ្លះដោយអន្លើៗក្នុងកម្ពុជរដ្ឋក៏ដាំកើតដោយអន្លើៗដែរប៉ុន្តែមានផ្លែពុំសូវថ្លោស។
-
មច្ចុ នាម
មរណៈ; សេចក្ដីស្លាប់។
-
មច្ចុភ័យ
ដំណើរខ្លាចសេចក្ដីស្លាប់, សេចក្ដីខ្លាចស្លាប់។
-
មច្ចុរាជ
ស្ដេចសេចក្ដីស្លាប់, សេចក្ដីស្លាប់ដែលទុកដូចជាស្ដេច; ព្រះយមរាជ។
-
មច្ចុសង្គ្រាម
ចម្បាំងសេចក្ដីស្លាប់, សេចក្ដីស្លាប់ដែលទុកដូចជាចម្បាំងឬដូចជាសង្គ្រាម។
-
មច្ឆជាតិ នាម
ពួកត្រីទាំងពួង។
-
មច្ឆណ្ឌសញ្ញា នាម
ឈ្មោះវណ្ណយុត្តិជាសញ្ញាមួយប្រភេទជាចំណុចមានសណ្ឋានដូចពងត្រី (...) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ " ជាដើម "
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។