មច្ឆណ្ឌសញ្ញា
នាម
អត្ថន័យ
-
1
នាម
ឈ្មោះវណ្ណយុត្តិជាសញ្ញាមួយប្រភេទជាចំណុចមានសណ្ឋានដូចពងត្រី (...) សម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ " ជាដើម "
ឧទាហរណ៍ សាលារៀនខ្ញុំមានតុ, ទូ, កៅអី ...; ត្រូវយកប្រដាប់ប្រដាឱ្យសព្វគ្រប់ទៅផងដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)