វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 13 / 60
-
មមាចពព្រុស នាម
សត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវដែលមានឈ្មោះវិទ្យាសាស្ត្ររ៉ឺស៊ីលីយ៉ាឌ័រសាលីស (reciliador salis) ស្ថិតក្នុងសន្តានស៊ីកាដែលីដេ (cicadel lidae) ប្រភេទរ៉ឺស៊ីលីយ៉ាឌ័រសាលីស (recilia dorsalis)។ស្លាបរបស់មមាចពព្រុសពេញវ័យមានរាងក្ងិកក្ងក់
-
មមាញ នាម
ឈ្មោះស្មៅពួកមួយសន្តានផ្ទីមានក្លិនហាងឆួល, ប្រើការជ្រក់បរិភោគបាន។មានមួយប្រភេទផ្សេងហៅថាមមាញខ្មោចប្រើការជ្រក់បរិភោគពុំបានឡើយ។
-
មមាញឹក គុណកិរិយាគុណនាម
ដែលប្រញឹកខ្លាំង, ដែលញឹកញាប់ពេកឥតស្រាក
-
មមាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យមមើថាមមើមមាយគឺមមើផ្ដេសផ្ដាសច្រើនដងរឿយៗដោយហេតុមិនស្រួលខ្លួន
-
មមាល កិរិយាសព្ទគុណកិរិយា
ឃើញអ្វីៗផ្ដេសផ្ដាសដែលគួរខ្លាចដោយភ្លាត់សតិមិនតាំងនៅតាមប្រក្រតី ( ឃើញតែម្នាក់ឯង ), ច្រើនឃើញក្នុងកាលកំពុងដេករលីវៗជិតលក់
-
មមិងមមាំង កិរិយាសព្ទគុណនាម
ដែលមិងមាំងងេងងោងស្ទាក់ស្ទើរស្មារតីមិនជាក់លាក់
-
មមិចមមៀវ គុណកិរិយាគុណនាម
ដែលប្របិចប្របោចតិចៗរឿយៗ; ដែលរញ៉ឹករញ៉ុករម៉េះរម៉ោះស្រាលៗ
-
មមី គុណនាមនាម
ឈ្មោះឆ្នាំទី៧ ( សេះ )
-
មមីមមើ គុណកិរិយា
ដែលនៅធ្មេចភ្នែកព្រឹមៗស្ទើរលក់ស្ទើរភ្ញាក់មិនទាន់ដឹងខ្លួនច្បាស់ប្រាកដដូចជាមមើ
-
មមីស នាម
រោមដែលដុះទីកំបាំង
-
មមឹះ គុណកិរិយា
មឹះៗរឿយៗ
-
មមឹះមមៀវ នាម
( ដូចគ្នានឹងមមិចមមៀវដែរ )។
-
មមុល កិរិយាសព្ទ
ខំប្រឹងឱនខ្លួនរុលត្បុលត្រសុលចូល
-
មមើ កិរិយាសព្ទ
បញ្ចេញវាចា, និយាយក្នុងវេលាកំពុងដេកលក់ដោយយល់សប្ដិឃើញ
-
មមើក គុណកិរិយាគុណនាម
ដែលមើកៗរឿយៗ
-
មមៀរ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសសៀរថា
-
មមែ នាម
ឈ្មោះឆ្នាំទី៨ ( ពពែ )
-
មមៃ គុណកិរិយា
មៃៗរឿយៗគឺដែលភ្នកនឹករឿយៗមិនភ្លេច
-
មមោក នាម
កម្ទេចស្មៅ, ឫសស្មៅឬស្លឹកឈើដែលពុករលួយកកខាប់ទៅជាភក់ក្រាស់ដើរលុយពុំបានព្រោះផុងជ្រៅដកជើងពុំរួច
-
មមំការ នាម
( ម . ព . មមង្ការ )។
-
មម៉េះមម៉ោះ គុណកិរិយាគុណនាម
ដែលមិនប្រាកដ, មិនមាំមួន; ដែលចេញអាការលេងៗដូចជាល្បែងកូនក្មេង
-
មយី ប.
ពាក្យសាមញ្ញសម្រាប់និយាយផ្សំនឹងពាក្យមាយាថាមយីមាយាគឺមាយាហួសពេក, មាយាច្រើនបែបច្រើនប្រភេទ; ច្រើននិយាយថាមយីមយាឬមយាមយ៉ក៏តាមទម្លាប់អ្នកប្រើ។
-
មយូរ នាម
ក្ងោក។
-
មយូរគតិ នាម
ដំណើរក្ងោក; ដំណើរដែលមានលំនាំស្រដៀងនឹងក្ងោក។
-
មយូរឆត្រ នាម
សំណុំកន្ទុយក្ងោកដែលចងជាកន្សោមត្រសុំសម្រាប់កាន់ដើរហែក្នុងពិធីសោក័ន្ត។
-
មយូរសព្ទ នាម
សូរសំឡេងក្ងោក; សូរសព្ទស្រដៀងនឹងសំឡេងក្ងោក។
-
មយូរា នាម
ក្ងោកទាំងឡាយ, ពួកក្ងោក។
-
មយូរី នាម
ក្ងោកញី ( ពាក្យទាំងនេះសុទ្ធតែសម្រាប់ប្រើក្នុងកាព្យ )។
-
មរ កិរិយាសព្ទនាម
ស្លាប់ ( សម្រាប់ប្រើចំពោះតែក្នុងកាព្យដែលកវីត្រូវការប្រើខ្លះកុំឱ្យខ្វះដូចជា )
-
មរកត នាម
ឈ្មោះកែវឬត្បូងសម្បុរខៀវខ្ចីឬបៃតង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។