មរ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ស្លាប់ ( សម្រាប់ប្រើចំពោះតែក្នុងកាព្យដែលកវីត្រូវការប្រើខ្លះកុំឱ្យខ្វះដូចជា )
ឧទាហរណ៍ ព្រឹកមិញគាត់ត្រាច់ចរល្ងាចគាត់មរឥតដឹងខ្លួននេះគឺការគាប់ជួននាំឱ្យខ្លួនមានគ្រោះកាច។
-
2
នាម
ភក់ដែលកើតអំពីទឹកត្រាំដើមត្រុំព្រមទាំងស្លឹកត្រុំស្រស់ផងឱ្យរលួយហើយកូរឱ្យខះកកមានសម្បុរខ្មៅខៀវទៅជាធ្លះសម្រាប់ប្រើជាគ្រឿងជ្រលក់
ឧទាហរណ៍ គាត់ភ័យស្លុតឡើងមុខខ្មៅប៉ែដូចជាមរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)