វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 6 / 50
-
ពន្លោត កិរិយាសព្ទ
ធ្វើឱ្យលោត, បង្ខំឱ្យលោត
-
ពន្លះ កិរិយាសព្ទ
អារលះកាត់ឱ្យដាច់ចេញដោយឡែកពីគ្នាគឺអារលះស្បែកចេញពីសាច់ឬយកសាច់ចេញពីឆ្អឹង
-
ពផែនដី កិរិយាសព្ទ
( ព . ប្រ .) រក្សាផែនដីគឺគ្រប់គ្រងរក្សាអាណាចក្រនីមួយៗ។
-
ពពក នាម
សំណុំផ្សែងទឹកក្រាស់ឬស្ដើងដែលអណ្ដែតឰដ៏អាកាស
-
ពពាក់ កិរិយាសព្ទ
ពាក់តម្រួតលើគ្នា; ច្រើននិយាយផ្សំជាមួយនឹងពាក្យពព័ន្ធឬប្រព័ន្ធ, និងពាក្យពពូនឬប្រពូនថា
-
ពពាក់ពពូន
ប្រមូលគ្នាឬភ្ជុំផ្ដុំគ្នាជុំជិតពូនចុះពូនឡើង
-
ពពាក់ពពើម
ពើមៗពពាក់ពពូនលើគ្នា
-
ពពាច កិរិយាសព្ទ
វាចវត្ថុទន់ជ្រាយឱ្យរីកទំហំឱ្យស្មើ
-
ពពាន កិរិយាសព្ទ
ពានពារលើគ្នា, ពានតម្រួតលើគ្នា
-
ពពាយ នាម
ឈ្មោះនំមួយប្រភេទមានរាងចំណិតខែធ្វើពីម្សៅអង្ករមានស្នូលធ្វើពីសណ្ដែកបាយចម្អិនដោយចំហុយរួចស្បាត់ដូងកោសហើយរោយស្ករសល្ងពីលើ។
-
ពពាយនាយ កិរិយាសព្ទ
ស្រែកអំពាវនាវលក់ទំនិញគឺស្រែកបន្លឺពាក្យហៅឱ្យគេទិញទំនិញ។
-
ពពារ នាម
អាការៈសម្បើមរបស់ពស់ដែលប្រឹងដំឡើងកឱ្យរីកធំជាងប្រក្រតី
-
ពពារនាគរាជ នាម
ឈ្មោះផ្សិតពុលមួយប្រភេទមានទ្រង់សណ្ឋានស្រដៀងនឹងពពារពស់
-
ពពាល គុណនាម
ដែលមានសម្បុរសឆ្លកឆ្លូកលាយចូលជាមួយនឹងសម្បុរឯទៀត
-
ពពាលខែ នាម
ឈ្មោះឈើធំមួយប្រភេទស្លឹកជមស្រួចមែកជារួតៗជាន់ៗ
-
ពពាលឆ្ងក គុណនាម
ពពាលត្រង់ឆ្ងក
-
ពពិច គុណនាម
ដែលសើមកខ្វក់ខ្លាំង
-
ពពិល នាម
ប្រដាប់ធ្វើដោយលោហជាតិមានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នាបង្វិលបក់ផ្សែងចូលជុំវិញមនុស្សឬរបស់អ្វីដើម្បីឱ្យកើតស្រីសួស្ដី
-
ពពីម ប.
ពាក្យបរិវាររបស់ពាក្យពពើមថាពពីមពពើមគឺពើមៗវីមវាមរឿយៗ។
-
ពពីរ នាម
រឹមឬហាមបបូរមាត់
-
ពពឹក នាម
អាចម៍ភ្នែកគឺមន្ទិលដែលចេញមកកកខាប់នៅប្រឡង់ភ្នែក
-
ពពឹកឆ្កែ នាម
ឈ្មោះសត្វល្អិតមួយប្រភេទកើតនៅក្នុងទឹកត្រពាំងជាដើមមានរូបសណ្ឋានស្រដៀងនឹងពពឹកភ្នែកឆ្កែ។
-
ពពុរ គុណនាម
ដែលពុរខ្លាំងគឺដែលពុរដោយបែកឬដោយជោរខ្លាំង, ដោយហើមខ្លាំង
-
ពពុល គុណនាម
( ម . ព . ពពុរ )។
-
ពពុះ នាម
កម្សួលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើងឬដោយកម្លាំងដែលពុះខ្ជោលឡើង
-
ពពុះទឹក នាម
ពពុះដែលកើតក្នុងសមុទ្ទកកខះសាច់ជ្រោកស្វិតទន់ល្មួតជក់លេបទឹកសម្រាប់ប្រើជាការលុបលាងមុខជាដើម ( អ្នកខ្លះហៅផ្សិតសមុទ្ទ )។
-
ពពុះសណ្ដែក នាម
ឈ្មោះបន្លែក្រៀមមួយប្រភេទនាំមកពីប្រទេសចិន។
-
ពពូ ប.
ពាក្យជាបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ប៉ាច់។
-
ពពូក នាម
( ម . ព . ពពួក )។
-
ពពូន កិរិយាសព្ទ
ពូនចុះពូនឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។