ពពុះ
អត្ថន័យ (2)
-
1
នាម
កម្សួលឬព្រួចទឹកដែលប៉ោងឡើងដោយកម្លាំងប៉ះ, ទង្គិច, ខ្ពុរឡើងឬដោយកម្លាំងដែលពុះខ្ជោលឡើង
ឧទាហរណ៍ ពពុះទឹក, ពពុះរលក, ពពុះបបរ, បែកពពុះមាត់, ទឹកត្នោតជូរឡើងពពុះស្កុល។ល។
-
2
នាម
( សេ . ហិ .) សភាពនៃថ្លៃទំនិញសេវាឬមូលបត្រដែលកើនឡើងខ្ពស់ហួសពីកម្រិតថ្លៃឬសក្ដានុពលពិតប្រាកដរបស់ទំនិញសេវាឬមូលបត្រនោះក្នុងរយៈពេលជាក់លាក់មួយ
ឧទាហរណ៍ ថ្លៃដីនៅទីផ្សារអចលនទ្រព្យកម្ពុជាបានកើនឡើងជារបៀបពពុះនៅចន្លោះឆ្នាំ២០០៧-២០០៨។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)