វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 36 / 50
-
ព្យាករ កិរិយាសព្ទ
ធ្វើឱ្យប្រាកដ, ឱ្យជាក់ច្បាស់; ពោលអួត; ទាយ
-
ព្យាករណ៍ នាម
ការធ្វើឱ្យប្រាកដ, ឱ្យជាក់ច្បាស់; អំនួត; ទំនាយ។
-
ព្យាករណ៍អាកាសធាតុ នាម
( ម . ព . ព្យាករណ៍ឧតុនិយម )។
-
ព្យាករណ៍ឧតុនិយម នាម
ការទស្សន៍ទាយបែបវិទ្យាសាស្ត្រអំពីស្ថានភាពអាកាសធាតុនៅពេលខាងមុខតាមរដូវ
-
ព្យាការី នាម
ពាក្យប្រើនៅក្នុងសាសនាគ្រិស្ត, ជីហ្វ, អ៊ិស្លាមសំដៅដល់អ្នកដែលព្រះបញ្ជូនមកបង្រៀនមនុស្សលោកនិងទទួលសារពីព្រះមកចែកចាយដល់មនុស្សលោកផងដែរ
-
ព្យាកុលភាព នាម
ករណីដែលកម្មសិទ្ធិឬសិទ្ធិប្រត្យក្សផ្សេងទៀតដែលមានលើវត្ថុតែមួយធ្លាក់ទៅលើបុគ្គលតែម្នាក់។
-
ព្យាក្រឹតិ នាម
ការពន្យល់, ការបំភ្លឺសេចក្ដី, ការអធិប្បាយបញ្ជាក់សេចក្ដីឱ្យភ្លឺច្បាស់, ដំណើរខៃសេចក្ដីឱ្យឃើញជាក់ច្បាស់
-
ព្យាង្គ នាម
អវយវៈជាសង្កាត់នៃពាក្យគឺសូរនៃសម្ដីជាសង្កាត់តាំងពីមួយម៉ាត់ពីរម៉ាត់បីម៉ាត់ឡើងទៅ ( មួយម៉ាត់ហៅមួយព្យាង្គ, ពីរម៉ាត់ហៅពីរព្យាង្គ, ពី៣ម៉ាត់ឡើងទៅហៅច្រើនព្យាង្គឬព្យាង្គច្រើន ); ពាក្យមួយព្យាង្គដូចជាកត់, កប, កាត់, គង, ទំ, នំជាដើមហៅថាឯកព្យាង្គ ( ឯកៈព្យាង ) ឬព្យាង្គទោល ( បារ . Monosyllabe); ពាក្យពីរព្យាង្គដូចជាកំណត់, កាំបិត, គម្រប់, តំបន់, ទំនប់ជាដើមហៅថាទ្វេព្យាង្គ ( បារ . Dissyllabe); ពាក្យច្រើនព្យាង្គឬព្យាង្គច្រើនរាប់តាំងពី៣ម៉ាត់ឡើងទៅដូចជាកន្ទាទូក, កន្ទុំរុយ, កន្ទក់កន្ទេញ, អង្ក្រេមអង្ក្រម, អំពិលអំពែកជាដើមហៅថាពហុព្យាង្គ ( ពៈហ៊ុព្យាង ) " ព្យាង្គមានសូរច្រើនម៉ាត់ " ( បារ . Polysyllabe)។ព្យាង្គរបស់ពាក្យកំណត់ឈ្មោះមានត្រឹមតែ៣យ៉ាងប៉ុណ្ណោះ។
-
ព្យាឌសត្វ នាម
សត្វដែលបរិភោគសាច់ឈាមសត្វដទៃ
-
ព្យាធិ នាម
ជំងឺ, រោគ, អាពាធ
-
ព្យាធិទុក្ខ នាម
ទុក្ខដែលកើតមានព្រោះព្យាធិ។
-
ព្យាធិធម៌ នាម
ជំងឺដែលមានជាធម្មតាប្រចាំរូបគឺកាលបើមានរូបហើយរមែងមានជំងឺតម្កាត់ជាធម្មតានឹងចៀសវាងឱ្យរួចផុតពុំបានឡើយ។
-
ព្យាធិ៍ នាម
ដូចគ្នានឹងព្យាធិ, ប៉ុន្តែខ្មែរហៅថាចំពោះតែរោគឃ្លង់
-
ព្យាបទ នាម
មរណៈ
-
ព្យាបាទ នាម
ដំណើរចងចិត្តនឹងធ្វើអ្នកដទៃឱ្យវិនាស, សេចក្ដីគុំកួន, គំនុំ
-
ព្យាបារ នាម
កិច្ចការ; ដំណើរទទួលធ្វើកិច្ចការផ្សេងៗ, ការទទួលធុរៈ, ទទួលរ៉ាប់រង; សេចក្ដីខ្វល់ខ្វាយ, ខ្នះខ្នែង; ឧបាយ
-
ព្យាបាល នាម
ការរក្សាដោយឡែក, ការថែរក្សា, បីបាច់។
-
ព្យាបាលវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីវិធីព្យាបាលនិងថែទាំអ្នកជំងឺ។
-
ព្យាម នាម
ប្រវែងមួយកាងដៃគឺប្រវែងបួនហត្ថ
-
ព្យាមប្បភា នាម
រស្មីឬពន្លឺដែលផ្សាយចេញមួយព្យាមជុំវិញគឺរស្មីប្រក្រតីដែលផ្សាយចេញអំពីព្រះសរីរកាយនៃព្រះសម្មាសម្ពុទ្ធ ( ព . ពុ .)
-
ព្យាយាម នាម
សេចក្ដីខំប្រឹងប្រែង, ការប្រឹងប្រែង, ដំណើរខ្មីឃ្មាត, សង្វាត
-
ព្យាសកម្ម នាម
វិធីសាស្ត្រនិងបទប្បញ្ញត្តិនៃការងារក្រិតខ្នាតឧបករណ៍មាត្រាសាស្ត្រ។
-
ព្យុហយាត្រា នាម
ដំណើរលើកជាក្បួនទ័ពចេញទៅ។
-
ព្យុហយោធា នាម
ពួកទាហាន។
-
ព្យុហសន្និបាត នាម
ប្រជុំកងទ័ព, ការភ្ជុំពល។
-
ព្យុហសេនា នាម
ពួកសេនា, ប្រជុំសេនា។
-
ព្យុហៈ នាម
កងទ័ព, ក្បួនទ័ព; ពួក, ប្រជុំ
-
ព្យុះ នាម
ខ្យល់ខ្លាំងគឺខ្យល់ដែលបក់បោកខ្លាំងក្រៃ។
-
ព្យុះកំបុតត្បូង នាម
( ម . ព . ព្យុះត្រូពិក )។
-
ព្យុះជីវិត នាម
( សំនួន .) បញ្ហាលំបាកស្មុគស្មាញនៃជីវិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។