រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ព្យាង្គ

នាម

អត្ថន័យ

  1. 1

    នាម

    អវយវៈ​ជា​សង្កាត់​នៃ​ពាក្យ​គឺ​សូរ​នៃ​សម្ដី​ជា​សង្កាត់​តាំង​ពី​មួយ​ម៉ាត់​ពីរ​ម៉ាត់​បី​ម៉ាត់​ឡើង​ទៅ ( មួយ​ម៉ាត់​ហៅ​មួយ​ព្យាង្គ, ពីរ​ម៉ាត់​ហៅ​ពីរ​ព្យាង្គ, ពី​៣​ម៉ាត់​ឡើង​ទៅ​ហៅ​ច្រើន​ព្យាង្គ​ឬ​ព្យាង្គ​ច្រើន ); ពាក្យ​មួយ​ព្យាង្គ​ដូច​ជា​កត់, កប, កាត់, គង, ទំ, នំ​ជាដើម​ហៅ​ថា​ឯក​ព្យាង្គ ( ឯកៈ​ព្យាង ) ឬ​ព្យាង្គ​ទោល ( បារ . Monosyllabe); ពាក្យ​ពីរ​ព្យាង្គ​ដូច​ជា​កំណត់, កាំបិត, គម្រប់, តំបន់, ទំនប់​ជាដើម​ហៅ​ថា​ទ្វេ​ព្យាង្គ ( បារ . Dissyllabe); ពាក្យ​ច្រើន​ព្យាង្គ​ឬព្យាង្គ​ច្រើន​រាប់​តាំង​ពី​៣​ម៉ាត់​ឡើង​ទៅ​ដូច​ជា​កន្ទា​ទូក, កន្ទុំ​រុយ, កន្ទក់កន្ទេញ, អង្ក្រេម​អង្ក្រម, អំពិល​អំពែក​ជាដើម​ហៅ​ថា​ពហុ​ព្យាង្គ ( ពៈ​ហ៊ុព្យាង ) " ព្យាង្គ​មាន​សូរ​ច្រើន​ម៉ាត់ " ( បារ . Polysyllabe)។​ព្យាង្គ​របស់​ពាក្យ​កំណត់​ឈ្មោះ​មាន​ត្រឹម​តែ​៣​យ៉ាង​ប៉ុណ្ណោះ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម