វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 35 / 50
-
ព័ស្តុ នាម
លំនៅ, ទី, ទីកើត, ទីតាំង; ទ្រព្យ, របស់, អីវ៉ាន់; ហេតុ, មូលហេតុ; រឿងនិទាន; ចម្ការ ...។
-
ព័ស្តុតាង នាម
របស់ជាតឹកតាង, ជាគ្រឿងសម្គាល់, ជាសំអាង។
-
ព័ស្តុភារ នាម
បណ្ណាការ, ជំនូន ( គួរប្រើព័ស្ដុ, ព័ស្ដុភារវិញត្រឹមត្រូវជាងភ័ស្ដុ, ភ័ស្ដុភារ )។
-
ព្កុល នាម
ឈ្មោះឈើមួយប្រភេទមានផ្កាល្អិតៗមានព័ណ៌លឿងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ទោះបីស្ងួតក្រៀមហើយក៏នៅតែក្រអូបដែរ
-
ព្នង នាម
មនុស្សពួកមួយកើតនៅក្នុងព្រៃ, ស្លៀកប៉ឹងវ័ណ្ឌ, មានសណ្ដាប់ធ្នាប់ផ្សេងពីពួកមនុស្សអ្នកស្រុក; ក្នុងកម្ពុជរដ្ឋមាននៅព្រៃជាប់នឹងខែត្រក្រចេះ, ខែត្រស្ទឹងត្រែង។តាំងពីប្រទេសកម្ពុជាមានឋានៈជាប្រទេសឯករាជ្យអព្យាក្រឹត្យព្រះរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានបញ្ញត្តឱ្យលែងហៅព្នងឱ្យហៅថាខ្មែរលើវិញ, ពួកខ្មែរលើក៏មានសភាពលូតលាស់ចម្រើនតាមលំដាប់មក។
-
ព្នាយ គុណនាមនាម
ដែលលយឬពយម្ខាង, ដែលឆែវមិនស្មើជ្រុង
-
ព្និល នាម
ឈ្មោះឈើពួកមួយសន្តានព្នៅមានច្រើនបែបខ្លះមានផ្លែតូចៗខ្លះផ្លែធំៗ
-
ព្នៀត នាម
ខ្មែរប្រើពាក្យចំពោះតែក្រោលដាក់ដំរី
-
ព្នៃ គុណនាម
ដែលទ្វេឡើង, ដែលចម្រើនឡើង, ដែលចម្រើនជាពីរគុណជាងពីមុន
-
ព្នៅ នាម
ឈ្មោះឈើពួកមួយស្លឹកហាងប្រហើរ, ត្រួយឬស្លឹកខ្ចីប្រើធ្វើជាអន្លក់ឬរបោយបាន ( បរិភោគទៅនាំឱ្យផាយខ្យល់ស្រួលខ្លួន ), ផ្លែមានជ័រស្អិតនៅរុំគ្រាប់កាលនៅខ្ចីមានរសហាងលុះដល់ទុំឡើងសម្បុរលឿងមានក្លិនក្រអូបឈ្ងុយមានសាច់ម៉ដ្ឋ, ប្រើជាចំណីឬជាថ្នាំកែរោគប្រដិតជាដើម; ព្នៅមានច្រើនប្រភេទផ្សេងៗគ្នាមានព្នៅពងមាន់, ព្នៅសណ្ដាយជាដើម។
-
ព្នៅសណ្ដាយ នាម
ព្នៅផ្លែធំទ្រវែងស្រដៀងនឹងដោះសណ្ដាយ។
-
ព្យគ្ឃ នាម
ខ្លាធំ ( សរសេរជាព្យ័គ្ឃក៏បាន )។
-
ព្យគ្ឃនាយក នាម
ស្ដេចខ្លាធំ។
-
ព្យគ្ឃរាជ នាម
( ម . ព . ព្យគ្ឃនាយក )។
-
ព្យគ្ឃា នាម
ខ្លាធំទាំងឡាយ ( ព . កា .)។
-
ព្យគ្ឃិន្ទ នាម
( ម . ព . ព្យគ្ឃនាយក )។
-
ព្យគ្ឃេន្ទ្រ នាម
( ម . ព . ព្យគ្ឃនាយក )។
-
ព្យញ្ជន នាម
( ម . ព . ព្យញ្ជនៈ )។
-
ព្យញ្ជនសិលិដ្ឋ នាម
( ម . ព . វាចាសិលិដ្ឋ )។
-
ព្យញ្ជនាហារ នាម
( ម . ព . ព្យញ្ជនៈ២)។
-
ព្យញ្ជនៈ នាម
( ភាសា .) សូរដែលបន្លឺឡើងដោយមានទំនប់តិចឬច្រើនអាស្រ័យទៅតាមរង្វះខ្យល់ដែលចេញពីសួត។សូរព្យញ្ជនៈមិនអាចបន្លឺបានច្បាស់ទេបើសិនជាគ្មានសូរស្រៈនៅអាស្រ័យជាមួយ
-
ព្យញ្ជនៈកន្លះ នាម
( ម . ព . អឌ្ឍព្យញ្ជនៈ )។
-
ព្យតិហារ នាម
ការឈ្លោះប្រកែកប្រជែកតតបឬការវាយដំច្រំធាក់, ដាល់, តប់, ទះ, ទាត់គ្នា
-
ព្យតោបាត នាម
ឧត្បាតយ៉ាងធំ, សេចក្ដីលាញធំ
-
ព្យត្តបុគ្គល នាម
បុគ្គលឈ្លាស, មនុស្សឈ្លាសវៃ; អ្នកប្រាជ្ញសម្ដី
-
ព្យត្តភាព នាម
ភាវៈឈ្លាស, ភាពជាអ្នកឈ្លាស, ដំណើរឈ្លាសវៃ
-
ព្យត្តវោហារ នាម
សម្ដីឈ្លាស; មនុស្សមានសម្ដីឈ្លាស, អ្នកឈ្លាសសម្ដី
-
ព្យសនកម្ម នាម
ការខូចខាតឬសេចក្ដីវិនាសអន្តរាយ។
-
ព្យសន៍ នាម
ទុក្ខ; អំពើអាក្រក់; សេចក្ដីវិនាស; ពុតត្បុត, ពុតកំណាច
-
ព្យសៈ កិរិយាសព្ទ
វិនាស, ហិនហោច, ខូច, បាត់បង់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។