ព្នៀត
នាម
អត្ថន័យ (2)
-
1
នាម
ខ្មែរប្រើពាក្យចំពោះតែក្រោលដាក់ដំរី
ឧទាហរណ៍ ដំរីមួយព្នៀតគឺដំរីមួយក្រោល (ប្រើដាក់ដំរីយ៉ាងច្រើនត្រឹមតែ៨ប៉ុណ្ណោះ)។
-
2
នាម
( ព . បុ .) ទីទួលទាបឬទីដីដែលជាទួលទាបនៅជាប់ពីមាត់បឹងរាក់ប៉ាចរហាចទៅឬនៅជាប់ពីមាត់បឹងស្រែនៅមានព្រៃរបោះៗជួនកាលគេកជាភូមិលំនៅឬគេកសាងជាវត្តព្រះភិក្ខុសង្ឃលើដីជាទួលនោះគេហៅថាភូមិព្នៀត, វត្តព្នៀតតាមឈ្មោះដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)