វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 29 / 50
-
ពៀចប៉ច គុណនាម
( ម . ព . ប៉ច )។
-
ពៀប គុណនាម
ដែលមានគែមឬកណ្ដាប់មាត់ដាបទាបចុះស្ទើរនឹងលិច
-
ពៀរ នាម
ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ
-
ពេក គុណកិរិយា
ក្រៃ, ក្រៃលែង, លើសលន់, ហួសប្រមាណ
-
ពេចន៍ នាម
ពាក្យ, សម្ដី។
-
ពេចពិល កិរិយាសព្ទ
( ម . ព . រមិល )។
-
ពេចពិលរមិលមើល កិរិយាសព្ទ
រមិលមើលដោយពិនិត្យឱ្យឃើញដាក់ច្បាស់ថាតើមានការណ៍អ្វី? ឬជាហេតុភេទអ្វី? ឬក៏ជាអ្វី?
-
ពេជយ័ន្ត នាម
ឈ្មោះប្រាសាទឬរាជរថកើតសម្រាប់ព្រះឥន្ទ្រ
-
ពេជ្ឈឃាដ នាម
អ្នកពិឃាតមនុស្សទោសគឺអ្នកដែលរាជការតាំងឱ្យជាអ្នកសម្លាប់មនុស្សដែលមានទោសគួរដល់ប្រហារជីវិត។
-
ពេជ្ឈឃាត នាម
( ម . ព . ពេជ្ឈឃាដ )។
-
ពេជ្រ នាម
ឈ្មោះត្បូងពិសេសមួយប្រភេទមានសាច់រឹងខ្លាំងមានពន្លឺចាំងឆ្លុះព្រាតៗ
-
ពេជ្រចន្លន់តន់ចន្លោ នាម
ឈ្មោះពេជ្រនិងឈ្មោះតន់ដែលចាស់ទុំតំណាលថាជាសេនាល្បីល្បាញខាងចម្បាំងក្នុងសម័យបុរាណព្រេងនាយប៉ុន្តែពុំប្រាដកថាក្នុងរជ្ជកាលនៃព្រះរាជាខ្មែរអង្គណាឡើយ។
-
ពេជ្រញាណ នាម
សេចក្ដីដឹងយ៉ាងមុតមាំជ្រាលជ្រៅ, ប្រាជ្ញាយល់ដឹងយ៉ាងភ្លឺថ្លាចាក់ធ្លុះរាល់បញ្ហាផ្សេងប្រៀបដូចកាំរស្មីពេជ្រ
-
ពេញ កិរិយាសព្ទ
ធ្វើឱ្យដល់ចំនួន។
-
ពេញកម្លាំង គុណកិរិយា
ដែលប្រឹងឥតសំចៃកម្លាំង
-
ពេញការ គុណនាម
ដែលបានការ, ដែលដល់កំណត់ធ្វើការកើត
-
ពេញកំលោះ គុណនាម
ដែលមានវ័យកំលោះពេញទី។
-
ពេញក្រមុំ គុណនាម
ដែលមានវ័យក្រមុំពេញទី។
-
ពេញចិត្ត កិរិយាសព្ទគុណកិរិយា
គាប់ចិត្ត, ស្ម័គ្រចិត្ត។
-
ពេញចំហ គុណកិរិយា
បើកអស់មិនលាក់មិនសំចៃ
-
ពេញជំទង់ គុណនាម
ដែលមានវ័យជំទង់ពេញទី។
-
ពេញជំហរ គុណកិរិយា
អស់ជំហរ។
-
ពេញដៃ គុណកិរិយា
ពេញកម្លាំងដៃ : អស់យ៉ាង, ឥតសំចៃ, ឥតញញើត
-
ពេញដៃពេញជើង គុណកិរិយា
( សំនួន .) ដែលធ្វើកិច្ចការអ្វីមួយយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងកាយនិងកម្លាំងចិត្ត
-
ពេញទី គុណកិរិយា
ដល់ទី, ដល់កំណត់។
-
ពេញទឹកពេញដី គុណនាមគុណកិរិយា
( ម . ព . ពាសទឹកពាសដី )។
-
ពេញទំហឹង គុណកិរិយា
អស់ទំហឹងគឺប្រហែលនឹងរត់ហត់ហ៊ឹងត្រចៀក។
-
ពេញធឹង គុណកិរិយា
( ព . សា .) ពេញលក្ខណៈ, ពេញសមត្ថភាព, ពេញទី ( ប្រើតាមទម្លាប់ដោយស្រុក )។
-
ពេញនិយម គុណនាមគុណកិរិយា
ដែលជាទីពេញចិត្តចូលចិត្តត្រូវចិត្ត។
-
ពេញបន្ទុក គុណកិរិយា
ដល់បន្ទុក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។