ពៀរ
អត្ថន័យ
-
1
នាម
ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ
ឧទាហរណ៍ ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ។រួចចាកពៀរព្រោះស្រាយពៀរកាលបើបានជាចងពៀររួចទៅហើយដែលបានរួចរដោះចាកពៀរលែងមានតទៅទៀតព្រោះស្រាយចំណងពៀរនោះឱ្យជ្រះស្រឡះចេញបើមិនស្រាយចេញទេពៀរក៏ចេះតែមានតៗទៅទៀត (ព.ពុ.); (ព.កា.) ថាទីឃាវុកុមារមានវិចារណ៍ចៀសពៀរបានទើបមានសុខក្សេមក្សាន្តបានសោយរាជ្យគ្រងរដ្ឋពីរ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្តក្នុងទីឃាវុកុមារជាតកជាពុទ្ធភាសិត)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)