វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 25 / 50
-
ពុទ្ធរត្ន នាម
( ម . ព . ពុទ្ធរតនៈ )។
-
ពុទ្ធរស្មី នាម
( ដូចគ្នានឹងពុទ្ធរង្សី )។
-
ពុទ្ធរូប នាម
រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ
-
ពុទ្ធលីឡ្ហា នាម
ដំណើរយាងយាសនៃព្រះពុទ្ធ។
-
ពុទ្ធវង្ស នាម
វង្សព្រះពុទ្ធ។ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ
-
ពុទ្ធវចន នាម
( ម . ព . ពុទ្ធវចនៈ )។
-
ពុទ្ធវចនៈ នាម
ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក
-
ពុទ្ធវិស័យ នាម
វិស័យរបស់ព្រះពុទ្ធ។
-
ពុទ្ធវេនេយ្យសត្វ នាម
សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន។
-
ពុទ្ធសករាជ នាម
ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ១៥កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ។ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជនសម្រាប់ប្រើខាងរបៀបទេស្នាដែលហៅថាបកសករាជរាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែគឺត្រូវរាប់ពីថ្ងៃ១រោចខែពិសាខមកដល់១៥កើតខែជេស្ឋជាមួយខែ។ល។ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ ( ពេញជា១ឆ្នាំ ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណាត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាលមិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ១៥រោចខែស្រាពណ៍ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថាពុទ្ធសករាជកន្លងទៅហើយបាន១ឆ្នាំ៣ខែ១៤ថ្ងៃ ( កន្លងទៅហើយបានប៉ុន្មានត្រូវថាតែត្រឹមប៉ុណ្ណោះ ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថាពុទ្ធសករាជ២ឆ្នាំឬពុទ្ធសករាជ២; បើប្រើអក្សរសង្ខេបត្រូវសរសេរថាព . ស . ២។
-
ពុទ្ធសម័យ
( ម . ព . ពុទ្ធកាល )។
-
ពុទ្ធសាសនកាល នាម
កាលឬសម័យដែលមានព្រះពុទ្ធសាសនាគឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយតែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនានិងពួកពុទ្ធសាសនិក
-
ពុទ្ធសាសនប្បវត្តិ នាម
សេចក្ដីរៀបរាប់ថ្លែងពីប្រវត្តិរបស់ព្រះពុទ្ធបរមគ្រូនៃយើង។
-
ពុទ្ធសាសនសម័យ នាម
ដូចគ្នានឹងពុទ្ធសាសនកាលដែរ។
-
ពុទ្ធសាសនា នាម
ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ ( ពុទ្ធវចនៈ )
-
ពុទ្ធសាសនិក គុណនាមនាម
អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក
-
ពុទ្ធសាសនិកា គុណនាមនាម
( ម . ព . ពុទ្ធសាសនិក )។
-
ពុទ្ធសាស្នា នាម
( ម . ព . ពុទ្ធសាសនា )។
-
ពុទ្ធអង្គ នាម
អង្គព្រះពុទ្ធ។ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព ( តាមទម្លាប់ប្រើ )
-
ពុទ្ធឱវាទ នាម
ដូចគ្នានឹងពុទ្ធោវាទដែរ។
-
ពុទ្ធឱស្ឋ នាម
ព្រះឱស្ឋព្រះពុទ្ធ
-
ពុទ្ធាទិបណ្ឌិត នាម
បណ្ឌិតទាំងឡាយមានព្រះពុទ្ធជាដើម។
-
ពុទ្ធានុញ្ញាត គុណនាមនាម
វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាតគឺដែលទ្រង់យល់ព្រមឱ្យធ្វើ, ឱ្យប្រព្រឹត្ត, ឱ្យប្រតិបត្តិព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍
-
ពុទ្ធានុភាព នាម
អំណាចឬតេជៈនៃព្រះពុទ្ធ។
-
ពុទ្ធានុស្សតិ នាម
សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ។
-
ពុទ្ធាសនៈ នាម
អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប។
-
ពុទ្ធិ នាម
ប្រីជា, ប្រាជ្ញា, ការយល់
-
ពុទ្ធិក គុណនាមនាម
អ្នកដែលជ្រះថ្លាចំពោះព្រះពុទ្ធ, អ្នកជឿព្រះពុទ្ធ។
-
ពុទ្ធិកបឋមសិក្សា នាម
ការសិក្សាជាដំបូងផ្នែកខាងពុទ្ធសាសនា។ឈ្មោះការសិក្សាជាន់ដំបូងខាងបរិយត្តិដែលមានកំណត់កាលរៀន៣ឆ្នាំ។
-
ពុទ្ធិកមហាវិទ្យាល័យ នាម
ឈ្មោះមហាវិទ្យាល័យជាន់ខ្ពស់ខាងពុទ្ធសាសនាមានកំណត់កាលរៀនតាំងពី៤ឆ្នាំឡើងទៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។